វប្បធម៍វៀតណាម

04/12/2020

អភិរក្សនិងអភិវឌ្ឍន៍សម្លៀកបំពាក់ អាវផាយ បែបប្រពៃណី

(VOVWORLD) - បើនិយាយពីសម្លៀកបំពាក់បែបប្រពៃណីរបស់វៀតណាម ប្រជាជនគ្រប់រូបនឹងនឹកស្រមៃដល់ អាវផាយ (ដែលភាសាវៀតណាមហៅថា Ao dai) ភ្លាមៗ។ អាវផាយវៀតណាមបានផ្ទុកនូវកម្រាស់ប្រវត្តិសាស្ត្រនិងទំនៀមទម្លាប់វប្បធម៌របស់ប្រទេសជាតិ។ អស់រយៈពេលជាច្រើនជំនាន់មកហើយ រហូតមកដល់បច្ចុប្បន្ននេះ អាវផាយតែងតែបានអភិរក្សនិងអភិវឌ្ឍន៍អាស្រ័យតាមកម្រាស់ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ហានៃការអភិរក្សនិងការអភិវឌ្ឍ អាវផាយ បែបប្រពៃណីត្រូវបានរំលឹកដល់កាន់តែច្រើនៗផងដែរ។

អភិរក្សនិងអភិវឌ្ឍន៍សម្លៀកបំពាក់ អាវផាយ បែបប្រពៃណី
28/11/2020

អភិរក្សនិងលើកកម្ពស់តម្លៃកេរដំណែលជាតិ-មណ្ឌលវិថីបុរាណហាណូយ

(VOVWORLD) - មណ្ឌលវិថីបុរាណហាណូយគឺជាតំបន់ប្រជុំបេតិកភណ្ឌ ដែលរួមមានកេរដំណែលជាង ១០០ ប្រភេទ ផ្ទះចាស់និងផ្ទះបុរាណរាប់ពាន់ខ្នង ដែលមានតម្លៃស្ថាបត្យកម្ម។ ឆ្នាំ ២០០៤ មណ្ឌលវិថីបុរាណហាណូយត្រូវបានទទួលស្គាល់ថាជាកេរដំណែលជាតិ ហើយចាប់ពីពេលនេះមក ការស្រាវជ្រាវ ការវិនិយោគ និងការស្វែងរកដំណោះស្រាយសម្រាប់ការអភិរក្សនិងការលើកកម្ពស់តម្លៃនៃកេរដំណែលទាំងនោះ ត្រូវបានអនុវត្តន៍កាន់តែស៊ីជម្រៅនិងមានលក្ខណៈបច្ចេកទេសជាង។

អភិរក្សនិងលើកកម្ពស់តម្លៃកេរដំណែលជាតិ-មណ្ឌលវិថីបុរាណហាណូយ
20/11/2020

ក្លឹបច្រៀងចម្រៀង Then - ចាប៉ី Tinh នៅតំបន់ Tay Nguyen

(VOVWORLD) - ចម្រៀង Then - ចាប៉ី Tinh គឺមិនអាចខ្វះបាននៅក្នុងជីវភាពខាងវប្បធម៌និងខាងព្រលឹងវិញ្ញាណរបស់ប្រជាជនជនជាតិ Tay និង Nung នៅ ភាគខាងជើង។ នៅពេលដែលជនជាតិ Tay និង Nung នៅបណ្តាខេត្ត Cao Bang, Bac Kan, Ha Giang ឬខេត្ត Tuyen Quang មកតាំងទីលំនៅនៅថ្មី ហើយពួកគេតែងតែនាំតាមខ្លួននូវទំនៀមទម្លាប់នៃស្រុកកំណើតរបស់ពួកគេ។ ហេតុដូច្នេះ ក្លឹបច្រៀងចម្រៀង Then - ចាប៉ី Tinh នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស ក្នុងនោះមានក្លឹបច្រៀងចម្រៀង Then - ចាប៉ី Tinh នៅតំបន់ Tay Nguyen បានកើតឡើង ហើយនៅរក្សានូវសកម្មភាពជាទៀងទាត់ ដែលចាត់ទុកដូចជាអាស័យដ្ឋានភ្ជាប់ចិត្ត ភ្ជាប់ព្រលឹងរបស់ជនជាតិភាគតិច Tay និង Nung ដែលកំពុងឃ្លាតឆ្ងាយពីស្រុកកំណើតផងដែរ។

ក្លឹបច្រៀងចម្រៀង Then - ចាប៉ី Tinh នៅតំបន់ Tay Nguyen
14/11/2020

ផ្សព្វផ្សាយសេចក្តីស្រឡាញ់ហាណូយដល់ជនបរទេសតាមរយៈការប្រឡងសរសេរអត្ថបទ “ហាណូយស្ថិតក្នុងដួងចិត្តរបស់ខ្ញុំ”

(VOVWORLD) - នាពេលថ្មីៗនេះ សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយបានរៀបចំការប្រឡងសរសេរអត្ថបទក្រោមចំណងជើងថា “ហាណូយស្ថិតក្នុងដួងចិត្តរបស់ខ្ញុំ” ជាភាសាវៀតណាមនិងអង់គ្លេស សម្រាប់ជនបរទេសនិងជនវៀតណាមនៅឯបរទេស។ ការប្រឡងនេះ ផ្តល់ឱកាសសម្រាប់មិត្តភក្តិអន្តរជាតិនិងអាណិក ជនវៀតណាម ដែលបានសម្តែងសេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយ ក៏ដូចជា បង្កើនការយល់ដឹងអំពីរដ្ឋធានីដែលមានវប្បធម៌រាប់ពាន់ឆ្នាំនេះ។

ផ្សព្វផ្សាយសេចក្តីស្រឡាញ់ហាណូយដល់ជនបរទេសតាមរយៈការប្រឡងសរសេរអត្ថបទ “ហាណូយស្ថិតក្នុងដួងចិត្តរបស់ខ្ញុំ”
07/11/2020

សិល្បៈល្ខោនយីកេរបស់ជនជាតិខ្មែរនៅភាគខាងត្បូងវៀតណាម៖ លក្ខណៈវប្បធម៌ដ៏វិសេសវិសាល

(VOVWORLD) - ជនជាតិខ្មែរនៅភាគខាងត្បូង ក្នុងដំណើរការធ្វើពលកម្ម និងកសាងជីវភាពប្រចាំថ្ងៃ បានបង្កើតឡើងឃ្លាំងអក្សរសាស្ត្រនិងសិល្បៈយ៉ាងសម្បូរបែប។ ក្នុងនោះ សិល្បៈល្ខោនយីកេ - បេតិកភណ្ឌវប្បធម៌ស្ថិតនៅក្នុងសិល្បៈល្ខោនប្រពៃណីវៀតណាម គឺជាទម្រង់សិល្បៈមានលក្ខណៈតន្ត្រីផង និងល្ខោនផង ព្រមទាំងជារបាំផង ដែលបានប្រជាជនខ្មែរបង្កើតឡើង ហើយមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។

សិល្បៈល្ខោនយីកេរបស់ជនជាតិខ្មែរនៅភាគខាងត្បូងវៀតណាម៖ លក្ខណៈវប្បធម៌ដ៏វិសេសវិសាល
31/10/2020

ចំណុចថ្មីក្នុងកម្មវិធីប្រគល់រង្វាន់សៀវភៅថ្នាក់ជាតិលើកទី ៣

(VOVWORLD) - ពិធីប្រគល់រង្វាន់សៀវភៅថ្នាក់ជាតិ ដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយសហការជាមួយសមាគមបោះពុម្ពផ្សាយវៀតណាមបានប្រារព្ធធ្វើឡើងនាពេលថ្មីៗនេះនៅស្ថានីយ៍វិទ្យុសម្លេងវៀតណាម លេខ ៥៨ វិថី Quan Su នៃទីក្រុងហាណូយ។

ចំណុចថ្មីក្នុងកម្មវិធីប្រគល់រង្វាន់សៀវភៅថ្នាក់ជាតិលើកទី ៣
15/10/2020

សម្លៀកបំពាក់បែបប្រពៃណី៖ ខ្សែតភ្ជាប់ពីអតីតកាលនិងអនាគតកាល

(VOVWORLD) - នៅក្នុងការអភិវឌ្ឍយ៉ាងខ្លាំងនៃអ៊ិនធឺរណែត និងការធ្វើ សមាហរណកម្មអន្តរជាតិបច្ចុប្បន្ននេះ ប៉ុន្តែនៅតែមានយុវជនជាច្រើន ដែលតែងតែជក់ចិត្តដិតអារម្មណ៍នឹងតម្លៃប្រពៃណីរបស់ប្រជាជនវៀតណាម ដូចជា សម្លៀកបំពាក់ប្រពៃណីអញ្ជឹង។ តាមរយៈការស្រាវជ្រាវនិងស្វែងយល់ ក៏ដូចជាបាតដៃដែលមានទេពកោសល្យប៉ិនប្រសប អាវច្រើនប្រភេទរបស់ជំនាន់ជីដូនជីតា ដែលមានពណ៌ចម្រុះ មានក្បូរក្បាច់រចនា ត្រូវបានយុវជនធ្វើឲ្យបានរស់ឡើងវិញ នៅក្នុងសង្គមសហសម័យ។

សម្លៀកបំពាក់បែបប្រពៃណី៖ ខ្សែតភ្ជាប់ពីអតីតកាលនិងអនាគតកាល
03/10/2020

រោងមហោស្រពអនឡាញ-និន្នាការសម្តែងសិល្បៈថ្មី

(VOVWORLD) - នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងម្តងទៀតនៅវៀតណាម គឺសកម្មភាពសម្តែងសិល្បៈក៏ត្រូវបានជាប់គាំងម្តងទៀតដែរ។ ការសាងសង់រោងមហោស្រពអនឡាញ ដើម្បីបង្កើតជាស្ពានតភ្ជាប់រវាងសិល្បៈនិងទស្សនិកជន នៅតែបន្តជាបញ្ហាគួរឲ្យចាប់អារម្មណ៍ដោយមានបម្រែបម្រួលជាច្រើន។ រឿងនេះ មិនត្រឹមតែជាដំណោះស្រាយបណ្តោះអាសន្ន នៅពេលរោងមហោស្រពជាក់ស្តែងត្រូវ “បង្កក” ប៉ុណ្ណោះទេ ហើយតាមនិន្នាការនៃយុគសម័យថ្មី គឺចាំបាច់ត្រូវមានយុទ្ធសាស្រ្តវិនិយោគយ៉ាងត្រឹមត្រូវនិងមានលក្ខណៈវិទ្យាសាស្ត្រផងដែរ។

រោងមហោស្រពអនឡាញ-និន្នាការសម្តែងសិល្បៈថ្មី
25/09/2020

ការអប់រំ - កូនសោរសម្រាប់អនាគតរបស់ប្រជាជនតាមតំបន់ព្រៃភ្នំ

(VOVWORLD) - ដើម្បីឱ្យជនជាតិភាគតិចនៅតំបន់ខ្ពង់រាបព្រៃភ្នំផ្លាស់ប្តូរការយល់ដឹង ផ្លាស់ប្តូររបៀបគិតគូរសម្រាប់លុបបំបាត់ភាពក្រីក្រឈានទៅរកជីវភាពសម្បូរធូធារ អាជ្ញាធរស្រុក Sốp Cộp ខេត្ត Son La បានកំណត់ថា មនុស្សគ្រប់គ្នាត្រូវតែចេះអក្សរជាចម្បង។ ហេតុដូច្នេះ ទន្ទឹមនឹងការកៀរគរក្មេងៗឱ្យចូលរៀននិងបំប៉នចំណេះដឹងមូលដ្ឋានតាមអាយុសមស្រប ស្រុកបានបើកថ្នាក់បង្រៀនអក្ខរកម្មយ៉ាងសកម្ម សម្រាប់អ្នកដែលមិនចេះអក្សរ ដោយកម្លាំងស្នូលគឺអង្គភាពយោធានៅតំបន់នេះតែម្តង។

ការអប់រំ - កូនសោរសម្រាប់អនាគតរបស់ប្រជាជនតាមតំបន់ព្រៃភ្នំ
11/09/2020

ដំណើរនៃការបង្កើតនិមិត្តសញ្ញាជាតិវៀតណាម

(VOVWORLD) - ដំណើរនៃការរចនានិងជ្រើសរើសនិមិត្តសញ្ញាជាតិវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការតាំងពិព័រណ៍ “ព្រាងគំនូរនៃនិមិត្តសញ្ញាជាតិវៀតណាម របស់វិចិត្រករ Bui Trang Chuoc” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែសីហា ដល់ថ្ងៃទី ៦ ខែកញ្ញា នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម (អាគា លេខ ៦៦ វិថី Nguyen Thai Hoc នៃទីក្រុងហាណូយ) ក្នុងឱកាសខួបលើកទី ៧៥ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥- ២ ខែកញ្ញាឆ្នាំ ២០២០)។ នេះជាលើកដំបូងដែលមានការតាំងពិព័រណ៍អំពីនិមិត្តសញ្ញាវៀតណាម ត្រូវបានឧទ្ទេសនាមដល់សាធារណជន។

ដំណើរនៃការបង្កើតនិមិត្តសញ្ញាជាតិវៀតណាម