វប្បធម៍វៀតណាម

23/07/2022

រឿងអំពីគ្រួសារអភិរក្សវប្បធម៌ជនជាតិ Thai នៅខេត្ត Son La

(VOVWORLD) - ដោយមានបំណងប្រាថ្នា “ធ្វើឱ្យជនជាតិ Thai តែងតែសប្បាយរីករាយ និងសាយភាយក្លិនក្រអូបពាសពេញសួនផ្កាជាតិរបស់វៀតណាម” ក្នុងរយៈពេលជាច្រើនឆ្នាំ ប្តីប្រពន្ធលោកតា លោកយាយ Hoang Thi Mai និង Quang Van Hac នៅទីក្រុង Son La ខេត្ត Son La បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Thai ឱ្យក្លាយជាគ្រួសារគំរូឆ្នើមក្នុងការថែរក្សាវប្បធម៌ជនជាតិនៅក្នុងមូលដ្ឋាន។

រឿងអំពីគ្រួសារអភិរក្សវប្បធម៌ជនជាតិ Thai នៅខេត្ត Son La
08/07/2022

អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីក្នុងការអភិវឌ្ឍទេសចរណ៍

(VOVWORLD) - វៀតណាមជាម្ចាស់នៃប្រព័ន្ធបេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ រមណីដ្ឋានដែលលាតសន្ធឹងពាសពេញប្រទេស រួមជាមួយនឹងពិធីបុណ្យ ភូមិសិប្បកម្មប្រពៃណី និងវប្បធម៌ធ្វើម្ហូបដ៏វិសេសវិសាលរបស់តំបន់ជាច្រើនទៀតផង។ នេះគឺជាលក្ខខណ្ឌដ៏សំខាន់ និងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍទេសចរណ៍ និងវប្បធម៌ ការកំណត់រូបភាពនិងផ្សព្វផ្សាយម៉ាកយីហោទេសចរណ៍នៃមូលដ្ឋាន។

អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីក្នុងការអភិវឌ្ឍទេសចរណ៍
02/07/2022

របាំចានចង្គឹះដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅខេត្ត Bac Kan

(VOVWORLD) - ក្រៅពីកំណាព្យ ចម្រៀង រឿងនិទាន និងពិធីបុណ្យប្រពៃណីជាច្រើននោះ ... ជនជាតិ Tay នៅខេត្ត Bac Kan ក៏មានប្រព័ន្ធរបាំប្រជាប្រិយ ដែលបានផ្ទេបន្តមកពីច្រើនជំនាន់។ ក្នុងចំណោមរបាំទាំងនេះ របាំចានចង្កឹះ គឺជារបាំដ៏ពេញនិយមមួយ ដែលផ្សាភ្ជាប់នឹងជីវភាពប្រចាំថ្ងៃ និងការផលិតរបស់ប្រជាជន។

របាំចានចង្គឹះដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅខេត្ត Bac Kan
26/06/2022

ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសារព័ត៌មាន ដើម្បីបម្រើសាធារណៈជនឱ្យកាន់តែប្រសើរជាង

(VOVWORLD) - ការដាក់ពង្រាយដើម្បីកសាងសារព័ត៌មានវៀតណាមទំនើប ជំនាញ ពហុប្រព័ន្ធផ្សព្វផ្សាយ ស្របតាមនិន្នាការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយពិភពលោកបាននិងកំពុងក្លាយទៅជាតម្រូវការចាំបាច់។ ក្នុងបរិបទបច្ចុប្បន្ននៃការផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងក្លាដូចសព្វថ្ងៃ ស្ថាប័នសារព័ត៌មានបានសកម្ម និងសហការគ្នាក្នុងការអភិវឌ្ឍនិងបម្រើសាធារណៈជនឱ្យកាន់ តែប្រសើរឡើង។

ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសារព័ត៌មាន ដើម្បីបម្រើសាធារណៈជនឱ្យកាន់តែប្រសើរជាង
18/06/2022

គំនូរព្រាងនៃការតស៊ូប្រយុទ្ធនៅភាគខាងត្បូង គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ

(VOVWORLD) - នាពេលថ្មីៗនេះ សារមន្ទីរវិចិត្រសិល្បៈវៀតណាមបានសហការជាមួយសារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញ រៀបចំការតាំងពិព័រណ៍ប្រធានបទ “គំនូរនៃការតស៊ូប្រយុទ្ធនៅភាគខាងត្បូង” នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាមទីក្រុងហាណូយ។ ការតាំងពិព័រណ៍នេះគឺជាឱកាសមួយដើម្បីតបស្នងសង់គុណដល់យុទ្ធជន និងវិចិត្រករដែលបានរួមចំណែកការពារឯករាជ្យ សន្តិភាព និងសេរីភាពរបស់ប្រទេសជាតិ ព្រមទាំងផ្តល់កិត្តិយសដល់វិចិត្រករ ដែលបានរួមចំណែកក្នុងវិស័យវិចិត្រសិល្បៈវៀតណាម។

គំនូរព្រាងនៃការតស៊ូប្រយុទ្ធនៅភាគខាងត្បូង គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ
04/06/2022

តន្ត្រីប្រជាប្រិយ Tay Nguyen ក្នុងជីវភាពតន្ត្រីបច្ចុប្បន្ន

(VOVWORLD) - ជាយូរណាស់មកមកហើយ តន្ត្រីប្រជាប្រិយ Tay Nguyen តែងតែទទួលបានការស្វាគមន៍និងការគោរពពីអ្នកស្រឡាញ់តន្ត្រីមួយចំនួនធំ។ ឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាច្រើន ភាពសម្បូរបែបនៃប្រភេទតន្ត្រីដ៏វិសេសវិសាល ដែលមានតម្លៃសិល្បៈខ្ពស់ ភាពរឹងមាំយូរអង្វែង និងបង្កប់លក្ខណៈដោយឡែកនៃពិភពតន្ត្រីវៀតណាម តែងតែស្ថិតស្ថេរគងវង្ស ហេតុដូច្នេះ តន្ត្រីប្រជាប្រិយមិនត្រឹមតែបម្រើតម្រូវការរីករាយកំសាន្តនឹងសិល្បៈប៉ុណ្ណោះទេ ថែមទាំងរួមចំណែកណែនាំរូបភាពប្រជាជននៃតំបន់ Tay Nguyen ទៅកាន់មិត្តភក្តិជិតឆ្ងាយទៀតផង។

តន្ត្រីប្រជាប្រិយ Tay Nguyen ក្នុងជីវភាពតន្ត្រីបច្ចុប្បន្ន
28/05/2022

Quang Ninh ធ្វើអាជីវកម្មវប្បធម៌ជនជាតិក្នុងតំបន់ដើម្បីបម្រើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! វប្បធម៌របស់បណ្តាជនជាតិក្នុងតំបន់នីមួយៗ តែងតែជាធនធានដ៏មានតម្លៃមួយសម្រាប់ការអភិវឌ្ឍទេសចរណ៍។ ដោយសារមានទេសភាពធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍ ហេតុដូច្នេះ តម្លៃវប្បធម៌ ប្រពៃណីប្រវត្តិសាស្ត្រកំពុងត្រូវបានខេត្ត Quang Ninh ទាញយកជាមួយនឹងគោលដៅអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។

Quang Ninh ធ្វើអាជីវកម្មវប្បធម៌ជនជាតិក្នុងតំបន់ដើម្បីបម្រើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព
21/05/2022

កំណត់ពាណិជ្ជសញ្ញា Festival Hue

(VOVWORLD) - ចាប់តាំងពីឆ្នាំ ២០២២ នេះ Festival Hue នឹងត្រូវបានរៀបចំឡើងតាមទម្រង់ថ្មី ជាមួយនឹងការឆ្លងកាត់មហោស្រពរដូវទាំង៤។ សកម្មភាពពិធីបុណ្យ ព្រឹត្តិការណ៍វប្បធម៌ សិល្បៈ និងទេសចរណ៍នឹងលាតសន្ធឹងរដូវទាំងបួន ដែលក្នុងនោះ ចំណុចលោធ្លោគឺសប្តាហ៍នៃ Festival Hue ឆ្នាំ ២០២២ នៅចុងខែមិថុនា។ របៀបធ្វើថ្មីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន។

កំណត់ពាណិជ្ជសញ្ញា Festival Hue
02/05/2022

វៀតណាមចូលរួមចំណែកក្នុងការសម្រេចចិត្តដ៏សំខាន់ៗរបស់ UNESCO

(VOVWORLD) - នៅពាក់កណ្ដាលនៃខែមេសា ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង កិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាប្រតិបត្តិលើកទី ២១៤ នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានប្រព្រឹត្តទៅដោយមានការចូលរួមពីប្រទេសសមាជិកចំនួន ៥៨។ នេះគឺជាកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាប្រតិបត្តិអាណត្តិ ២០២១-២០២៥ (ដែលវៀតណាមជាសមាជិក) សំដៅដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចសំខាន់ៗ ដែលជួយតម្រង់ទិសសម្រាប់ UNESCO នាពេលខាងមុខ។

វៀតណាមចូលរួមចំណែកក្នុងការសម្រេចចិត្តដ៏សំខាន់ៗរបស់ UNESCO
23/04/2022

ទិវាសៀវភៅនិងវប្បធម៌អំណានវៀតណាមលើកដំបូង

(VOVWORLD) - ទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាមលើកទីមួយឆ្នាំ២០២២ ដោយមានប្រធានបទ “ពង្រឹងវប្បធម៌និងការអភិវឌ្ឍន៍វប្បធម៌អំណាន”។ ទិវាសៀវភៅនិងវប្បធម៌អានវៀតណាមបានប្រព្រឹត្តទៅនៅគ្រប់មូលដ្ឋានទូទាំងប្រទេសពេញខែមេសា ឆ្នាំ ២០២២ ដោយផ្តោតសំខាន់ចាប់ពីថ្ងៃទី ១៥ ខែមេសាដល់ថ្ងៃទី ១ឧសភា នៅតាមទីក្រុងធំៗ ទូទាំងប្រទេស។

ទិវាសៀវភៅនិងវប្បធម៌អំណានវៀតណាមលើកដំបូង