ពិព័រណ៌គំនូរពណ៌ទឹក Phuong Nam
(VOVWORLD) - ពិព័រណ៍គំនូរពណ៌ទឹក Phuong Nam រៀបចំដោយសមាគមវិចិត្រសិល្បៈវៀតណាម សហការជាមួយមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦ ដល់ ថ្ងៃទី ២៤ ឧសភា នៅមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ទីក្រុងហាណូយ។ នេះជាលើកទីមួយហើយដែលការតាំងពិព័រណ៍គំនូរពណ៌ទឹករបស់វិចិត្រករនៅទីក្រុងហូជីមិញ - កន្លែងដែលគំនូរពណ៌ទឹកត្រូវបានអភិវឌ្ឍយ៉ាងរស់រវើកបំផុតនៅក្នុងប្រទេស ត្រូវបានប្រារព្ធឡើងនៅមណ្ឌលអក្សរសាស្ត្រ Quoc Tu Giam។










