អត្ថបទបោះពុម្ពផ្សាយស្តីពីលោកប្រធានហូជីមិញនិងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ កញ្ញា
(VOVWORLD) - អបអរសាទរខួបលើកទី ៧៥ នៃបដិវត្តខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២០) និងទិវាបុណ្យជាតិនៃសាធា រណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២០) នាពេលថ្មីៗនេះ គ្រឹះស្ថានបោះពុម្ពផ្សាយ បានចេញផ្សាយអត្ថបទបោះ ពុម្ពផ្សាយជាច្រើន ស្តីពីលោកប្រធានហូជីមិញ បដិវត្តខែសីហា និងទិវាបុណ្យជាតិ។ អត្ថបទទាំងអស់នេះ សុទ្ធតែជាឯកសារដ៏មានតម្លៃអំពីប្រវត្តិសាស្ត្រ មានតម្លៃទ្រឹស្តី និងមានតម្លៃអនុវត្តជាក់ស្តែង ហើយបំផុសឡើងសេចក្តីស្នេហាជាតិនិងមោទនភាពជាតិក្នុងប្រជា ជនវៀតណាមគ្រប់រូប។










