ពិព័រណ៍សរទរដូវឆ្នាំ២០២៥៖ ទីជួបជុំគ្នានៃវប្បធម៌ប្រពៃណី
(VOVWORLD) - នៅក្នុងបរិយាកាសសរទរដូវនៃទីក្រុងហាណូយ ពិព័រណ៍សរទរដូវលើកទីមួយឆ្នាំ២០២៥ គឺជាទីកន្លែងជួបជុំគ្នានៃពណ៌វប្បធម៌លើទូទាំងប្រទេស។ នៅទីនោះ អ្នកទស្សនាមកពីគ្រប់ទិសទី អាចទទួលបានអារម្មណ៍អំពីសូរសំឡេង ចង្វាក់ភ្លេង សំឡេងនៃកីតម្បាញ ក្បូរក្បាច់រចនាលើក្រណាត់ចរបាប់ចម្រុះពណ៌ ឬក្លិនកាហ្វេក្រអូបនៅក្នុងបរិយាកាសព្រៃភ្នំ Tay Nguyen ព្រៃភ្នំភាគពាយ័ព្យ រួមជាមួយនឹងរូបស្មូន Tò he ដ៏គួរឱ្យស្រឡាញ់ ដែលរំលឹកពីសេចក្តីសប្បាយរីករាយ និងអនុស្សាវរីយ៍ពីកុមារភាព។










