វប្បធម៍វៀតណាម

01/02/2025

ឃុំកោះ Tam Hiep (ខេត្ត Ben Tre) ទទួលអំណរនិទាឃរដូវ

(VOVWORLD) - ដូចនៅគ្រប់កន្លែងដទៃទៀតដែរ បរិយាកាសនិទាឃរដូវបានរីកសាយភាយដល់ឃុំកោះ Tam Hiep ស្រុក Binh Dai ខេត្ត Ben Tre។ ថ្វីត្បិតតែស្ថិតនៅកណ្តាលទន្លេ Tien ក៏ដោយ ប៉ុន្តែបរិយាកាសនិទាឃរដូវ និងការទទួលអំណរបុណ្យតេតនៅទីនេះ នៅតែពោរពេញទៅដោយភាពសប្បាយរីករាយនិងកក់ក្ដៅ។

ឃុំកោះ Tam Hiep (ខេត្ត Ben Tre) ទទួលអំណរនិទាឃរដូវ
25/01/2025

នៀមទម្លាប់ទទួលអំណរបុណ្យតេតដ៏ពិសេសរបស់ជនជាតិ Pa Then នៅ Ha Giang

(VOVWORLD) - ប្រជាពលរដ្ឋជនជាតិ Pa Then នៅឃុំ Tan Bac ស្រុក Quang Binh ខេត្ត Ha Giang មានទំនៀមទម្លាប់ទទួលអំណរបុណ្យតេតមុនកាលកំណត់។ នាចុងខែកត្តិក ជារៀងរាល់ឆ្នាំ ពេលដែលស្រូវពេញជង្រុក ការចិញ្ចឹមជ្រូកមាន់ធំធាត់ល្មម សហគមន៍ជនជាតិ Pa Then នឹងចាប់ផ្ដើមទទួលអំណរបុណ្យតេត ជាមួយនឹងពិធីប្រពៃណីប្លែកពីគេ។

នៀមទម្លាប់ទទួលអំណរបុណ្យតេតដ៏ពិសេសរបស់ជនជាតិ Pa Then នៅ Ha Giang
18/01/2025

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

(VOVWORLD) - សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ
10/01/2025

ជនជាតិ Dao នៅខេត្ត Son La ថែរក្សាវប្បធម៌ប្រពៃណី

(VOVWORLD) - ជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់សហគមន៍ជនជាតិ Dao នៅខេត្ត Son La កាន់តែត្រូវបានលើកស្ទួយ... ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច ប្រជាជនក៏សកម្មក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណី ដើម្បីឲ្យលក្ខណៈវប្បធម៌ដ៏ល្អប្រពៃរបស់ជនជាតិខ្លួនមិនត្រូវសាបសូន្យទៅ។

ជនជាតិ Dao នៅខេត្ត Son La ថែរក្សាវប្បធម៌ប្រពៃណី
04/01/2025

ការតាំងពិព័រណ៍ “ធៀនក្វាង” (Thien Quang)៖ លើកតម្កើងគុណតម្លៃដ៏ថ្លៃថ្លានៃរបរសិប្បកម្មប្រពៃណី

(VOVWORLD) - ប៉ុន្មានថ្ងៃនេះ នៅមណ្ឌល Thai Hoc ស្ថិតនៅក្នុងកេរ្តិ៍ដំណែលជាតិពិសេស Van Mieu - Quoc Tu Giam កំពុងរៀបចំការតាំងពិព័រណ៍សិល្បៈសហសម័យដោយប្រធានបទ "ធៀនក្វាង" (Thien Quang)។ ការតាំងពិព័រណ៍នេះគឺជាការបន្តនៃស៊េរីគម្រោងសិល្បៈ "ស្លាកស្នាម Van Hien បុរាណ" ដែលមានការតាំងពិព័រណ៍ចំនួន ២ ក្នុងឆ្នាំ ២០២២ និងឆ្នាំ២០២៣។ ការតាំងពិព័រណ៍ "Thien Quang" និទានរឿងអំពីពន្លឺរស្មីដ៏ពិសិដ្ឋនៃមេឃនិងភពដែលចែងចាំងបំភ្លឺរាជធានី Thang Long ដែលជាកន្លែងប្រមូលផ្ដុំនៃវប្បធម៌ ប្រវត្តិសាស្ត្រ និងគុណតម្លៃដ៏ថ្លៃថ្លានៃរបរសិប្បកម្មប្រពៃណី នាំមកជូនសាធារណៈជននូវបទពិសោធន៍សិល្បៈគួរឱ្យចាប់អារម្មណ៍។

ការតាំងពិព័រណ៍ “ធៀនក្វាង” (Thien Quang)៖ លើកតម្កើងគុណតម្លៃដ៏ថ្លៃថ្លានៃរបរសិប្បកម្មប្រពៃណី
27/12/2024

ការវិនិយោគនិងការផ្ដល់មូលនិធិសម្រាប់វប្បធម៌៖ បទពិសោធន៍អន្តរជាតិ និង មេរៀនសម្រាប់វៀតណាម

(VOVWORLD) - ប្រទេសជាច្រើនជុំវិញពិភពលោកបានអនុវត្តន៍ដោយជោគជ័យនូវគំរូនៃការវិនិយោគនិងការផ្ដល់មូលនិធិសម្រាប់វប្បធម៌ ដែលបង្កើតតម្លៃប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍។ វៀតណាមអាចសិក្សា អនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតនិងភាពបត់បែនតាមគំរូទាំងនេះ ដើម្បីឲ្យសមស្របនឹងលក្ខខណ្ឌរបស់វៀតណាម។

ការវិនិយោគនិងការផ្ដល់មូលនិធិសម្រាប់វប្បធម៌៖ បទពិសោធន៍អន្តរជាតិ និង មេរៀនសម្រាប់វៀតណាម
21/12/2024

មហោស្រពវិចិត្រសិល្បៈយុវវ័យឆ្នាំ ២០២៤៖ បុគ្គលិកលក្ខណៈច្នៃប្រឌិតពីសិល្បករវ័យក្មេង

(VOVWORLD) - មហោស្រពវិចិត្រសិល្បៈយុវវ័យលើកទី ៧ ឆ្នាំ ២០២៤ ទើបបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ស្នាដៃឆ្នើមរបស់មហោស្រពកំពុងត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងហាណូយរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។ ស្នាដៃទាំងនោះឆ្លុះបញ្ចាំងពីការពិតនៃជីវភពវិចិត្រសិល្បៈរបស់អ្នកនិពន្ធវ័យក្មេង ជួយឱ្យសាធារណជនដែលស្រឡាញ់សិល្បៈមានទស្សនៈកាន់តែច្បាស់អំពីសិល្បៈសហសម័យនាពេលបច្ចុប្បន្ន។

មហោស្រពវិចិត្រសិល្បៈយុវវ័យឆ្នាំ ២០២៤៖ បុគ្គលិកលក្ខណៈច្នៃប្រឌិតពីសិល្បករវ័យក្មេង
14/12/2024

សិលាចារឹកប្រវត្តិសាស្ត្រតម្កល់កេរ្តិ៍ឈ្មោះ៖ រឿងរ៉ាវអំពីតំបន់បេតិកភណ្ឌ Van Mieu - Quoc Tu Giam

(VOVWORLD) - បន្ទាប់ពីជោគជ័យនៃដំណើរទេសចរណ៍ "អគ្គសារនៃការអប់រំ" មជ្ឈ មណ្ឌលសកម្មភាពវប្បធម៌និងវិទ្យាសាស្ត្រនៅមណ្ឌលអក្សរសាស្ត្រហាណូយ (Van Mieu - Quoc Tu Giam) ទើបតែបានបង្ហាញមុខខ្សែភាពយន្តទម្រង់ 3D mapping ដោយមានចំណងជើងថា “សិលាចារឹកប្រវត្តិសាស្ត្រតម្កល់កេរ្តិ៍ឈ្មោះ” ដើម្បីបម្រើភ្ញៀវទេសចរនៅពេលចូលរួមដំណើរកម្សាន្តនាពេលរាត្រីនៅ Van Mieu - Quoc Tu Giam។

សិលាចារឹកប្រវត្តិសាស្ត្រតម្កល់កេរ្តិ៍ឈ្មោះ៖ រឿងរ៉ាវអំពីតំបន់បេតិកភណ្ឌ Van Mieu - Quoc Tu Giam
07/12/2024

Hoi An ថែរក្សានិងពង្រីកតម្លៃវប្បធម៌នៃទីក្រុងបុរាណ

(VOVWORLD) - ទីក្រុងបុរាណ Hoi An ទីកន្លែងថែរក្សាសម្រស់ដ៏បុរមបុរាណនិងសុខសាន្តត្រាណអស់រយៈពេលជាច្រើនសតវត្សមក ត្រូវបានចាត់ទុកថា ជាគ្រាប់គុជត្បូងដ៏ថ្លៃថ្លានៃទឹកដី Quang Nam ហើយត្រូវបាន អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ថាជា បេតិកភណ្ឌវប្បធម៌ពិភពលោកនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ១៩៩៩។

Hoi An ថែរក្សានិងពង្រីកតម្លៃវប្បធម៌នៃទីក្រុងបុរាណ
29/11/2024

ហាងសៀវភៅចាស់ - ទីកន្លែងដែលផ្ទុក “រតនៈសម្បត្តិវប្បធម៌” នៅក្នុងទីក្រុងហាណូយ

(VOVWORLD) - ទីក្រុងហាណូយមិនត្រឹមតែមានភាពល្បីល្បាញដោយកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងនេះក៏ជាទីកន្លែងដែលបានបណ្តុះសេចក្ដីស្រឡាញ់អក្សរសាស្ត្ររបស់មនុស្សជាច្រើនជំនាន់ទៀតផង។ នៅក្នុងទីក្រុងទំនើបនេះ នៅតែមានហាងលក់សៀវភៅចាស់ៗ ជាទីកន្លែងដែលអ្នកស្រឡាញ់សៀវភៅតែងតែរកមក ដើម្បីជក់អារម្មណ៍នៅក្នុងពិភពនៃចំណេះដឹង។

ហាងសៀវភៅចាស់ - ទីកន្លែងដែលផ្ទុក “រតនៈសម្បត្តិវប្បធម៌” នៅក្នុងទីក្រុងហាណូយ