វប្បធម៍វៀតណាម

23/11/2024

នាំរបាំ xoe របស់ជនជាតិ Thai ទៅបញ្ចូលក្នុងសាលារៀននៅខេត្ត Son La

(VOVWORLD) - Xoe គឺជាទម្រង់វប្បធម៌ប្រជាប្រិយរបស់ជនជាតិ Thai នៅវៀតណាមដែលត្រូវបាន អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

នាំរបាំ xoe របស់ជនជាតិ Thai ទៅបញ្ចូលក្នុងសាលារៀននៅខេត្ត Son La
15/11/2024

ជំរុញលំហូរវប្បធម៌ប្រកបដោយភាពច្នៃប្រឌិតនៅទីក្រុងហាណូយ

(VOVWORLD) - ពិធីបុណ្យការរចនាប្រកបដោយភាពច្នៃប្រឌិតហាណូយឆ្នាំ ២០២៤ ក្រោមប្រធានបទ “ចំណុចប្រសព្វគ្នានៃភាពច្នៃប្រឌិត” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះគឺសំដៅបើកសាកល្បងគំរូពិសោធន៍សេដ្ឋកិច្ចច្នៃប្រឌិតសម្រាប់ទីក្រុងនាពេលអនាគត បង្ហាញពីសក្តានុពលនវានុវត្តន៍របស់ហាណូយ។ ពីនោះ រួមចំណែកដល់ការពង្រីក តភ្ជាប់ ពញ្ញាក់ស្មារតីច្នៃប្រឌិត និងទាក់ទាញធនធាន នានា។

ជំរុញលំហូរវប្បធម៌ប្រកបដោយភាពច្នៃប្រឌិតនៅទីក្រុងហាណូយ
09/11/2024

សារមន្ទីរ៖ បរិយាកាសវប្បធម៌ដ៏រស់រវើក

(VOVWORLD) - ដោយមានតួនាទីបង្កើតកន្លែងទទួលបទពិសោធន៍អប់រំដ៏ទូលំទូលាយ បណ្ដាសារមន្ទីរនៅទីក្រុងហាណូយបានផ្លាស់ប្ដូរថ្មីវិធីសាស្រ្តប្រតិបត្តិការរ ដោយនាំយកផលិតផលវប្បធម៌ខិតមកជិតសាធារណជន។ ខ្លឹមសារអប់រំ និងបទពិសោធន៍ជាច្រើនដែលផ្សារភ្ជាប់នឹងការតាំងបង្ហាញ កិច្ចសន្ទនា មិនត្រឹមតែទាក់ទាញអ្នកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តស្មារតីសិក្សា ជំរុញការស្វែងយល់និងការច្នៃប្រឌិតរបស់សាធារណជន ទៀតផង។

សារមន្ទីរ៖ បរិយាកាសវប្បធម៌ដ៏រស់រវើក
01/11/2024

នាំភាពយន្តទៅចូលរួមមហោស្រព - ឱកាសសម្រាប់ផលិតករភាពយន្ត វៀតណាម

(VOVWORLD) - ការចូលរួមក្នុងមហោស្រពភាពយន្តគឺមានសារៈ សំខាន់ណាស់សម្រាប់ផលិតករភាពយន្តវៀតណាម ព្រោះនេះជាកន្លែងសម្រាប់ផលិតករភាពយន្តឯករាជ្យ និងផលិតករភាពយន្តសិល្បៈ ដើម្បីផ្សព្វផ្សាយភាពយន្តរបស់ពួកគេ ទៅកាន់ទស្សនិកជនយ៉ាងច្រើនកុះករ ក៏ដូចជាអ្នកជំនាញ។ នេះក៏ជាទីកន្លែងដើម្បីតភ្ជាប់ទំនាក់ទំនង និងបើកឱកាសសម្រាប់អ្នកដឹកនាំរឿងវ័យក្មេងផងដែរ។

នាំភាពយន្តទៅចូលរួមមហោស្រព - ឱកាសសម្រាប់ផលិតករភាពយន្ត វៀតណាម
26/10/2024

អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិនៅខេត្ត Lai Chau

(VOVWORLD) - ដោយសារលក្ខណៈវប្បធម៌ជាច្រើនកំពុងប្រឈមនឹងហានិភ័យសាបសូន្យបាត់បង់ទៅបន្តិចម្តងៗ ខេត្ត Lai Chau បានផ្តោតលើការបង្រៀនអក្សរ របរសិប្បកម្មប្រពៃណី និងការកាត់ដេរសំលៀកបំពាក់ប្រពៃណីសម្រាប់ប្រជាជន។ អាស្រ័យហេតុនេះ រួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់បណ្ដាជនជាតិភាគតិចនៅមូលដ្ឋាន។

អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិនៅខេត្ត Lai Chau
12/10/2024

ជំរុញការអភិវឌ្ឍលំហរច្នៃប្រឌិត បង្កើតអត្តសញ្ញាណដោយឡែកសម្រាប់វប្បធម៌របស់រដ្ឋធានី

(VOVWORLD) - ចាប់តាំងពីឆ្នាំ ២០១៩ មក ពេលចូលជាសមាជិកជាផ្លូវការនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទីក្រុងហាណូយបានពង្រីកបញ្ញា និងស្មារតីសមូហភាពក្នុងការច្នៃប្រឌិតវប្បធម៌ នាំមកនូវព្រឹត្តិការណ៍និងសំណង់វប្បធម៌ដ៏វិសេសវិសាល។ ទីក្រុងហាណូយមានគុណសម្បត្តិ និងសក្តានុពលជាច្រើនដើម្បីបង្កើត និងជំរុញការអភិវឌ្ឍលំហរច្នៃប្រឌិត ដែលបង្កើតអត្តសញ្ញាណដោយឡែករបស់រដ្ឋធានី។ កន្លែងច្នៃប្រឌិតរាប់រយកន្លែងដែលកំពុងដំណើរការប្រកបដោយប្រសិទ្ធភាពនៅទីក្រុងហាណូយ គឺជាសញ្ញាវិជ្ជមានដែលបង្ហាញពីតួនាទី និងការរួមចំណែកនៃវប្បធម៌ សិល្បៈក្នុងការអភិវឌ្ឍជីវភាពវប្បធម៌ និងស្មារតីរបស់ប្រជាជនរដ្ឋធានី។

ជំរុញការអភិវឌ្ឍលំហរច្នៃប្រឌិត បង្កើតអត្តសញ្ញាណដោយឡែកសម្រាប់វប្បធម៌របស់រដ្ឋធានី
04/10/2024

គម្រោង "សំឡេងនៃភាតរភាព៖ ស្វែងរកទេពកោសល្យ" បង្កើតឱកាសសម្រាប់សិល្បករ

(VOVWORLD) - កាលពីខែកញ្ញាកន្លងទៅ នៅទីក្រុងហាណូយ មូលនិធិវង់តន្រ្តីយុវវ័យពិភពលោក និងវិទ្យាស្ថានវប្បធម៌និងសិល្បៈជាតិវៀតណាម (VICAS) បានរៀបចំពិធីប្រគល់រង្វាន់ដល់បណ្ដាសិល្បករ សកម្មជនវប្បធម៌ច្នៃប្រឌិតវៀតណាម ដែលចូលរួមក្នុងគម្រោង៖ “សំឡេងភាតរភាព៖ ស្វែងរកទេពកោសល្យ"។ គម្រោងនេះគឺសំដៅជំរុញការច្នៃប្រឌិត ការផ្លាស់ប្ដូរថ្មី ជួយឧបត្ថម្ភនិងអភិវឌ្ឍន៍ជំនាញ ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការសម្រាប់បណ្ដាសិល្បករវៀតណាម ក្នុងការអនុវត្តគម្រោងសិល្បៈ។

គម្រោង "សំឡេងនៃភាតរភាព៖ ស្វែងរកទេពកោសល្យ" បង្កើតឱកាសសម្រាប់សិល្បករ
29/09/2024

វត្តអារ៉ាមនៅក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរ

(VOVWORLD) - ជនរួមជាតិខ្មែរភាគច្រើនកាន់ព្រះពុទ្ធសាសនាថេរវាទ ដូច្នេះហើយនៅទីណាដែលមានជនរួមជាតិខ្មែររស់នៅច្រើន ទីនោះមានវត្តអារ៉ាមសម្រាប់ឲ្យបងប្អូនអាចមកសូត្រធម៌ និងគោរពបូជាព្រះពុទ្ធបានយ៉ាងងាយស្រួល។ ក្រៅពីជាកន្លែងសម្រាប់ប្រជុំជីវភាពខាងជំនឿសាសនានោះ វត្តខ្មែរក៏ជាកន្លែងជួបប្រាស្រ័យ និងថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិផងដែរ។ ដូច្នេះ វត្តអារ៉ាមមានតួនាទីសំខាន់ណាស់ក្នុងជីវភាពវប្បធម៌របស់សហគមន៍ជនជាតិខ្មែរ។

វត្តអារ៉ាមនៅក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរ
20/09/2024

បរិយាកាសវប្បធម៌ហូជីមិញ៖ អប់រំជំនាន់វ័យក្មេងអំពីប្រពៃណីស្នេហាជាតិ

(VOVWORLD) - នៅ “បរិយាកាសវប្បធម៌ហូជីមិញ” ក្នុងសាលារៀននានានៃខេត្ត Binh Duong សិស្សានុសិស្សអាចទស្សនាខ្សែភាពយន្តឯកសារអំពីឆាកជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ អានរឿងអំពីលោកប្រធាន និងចូលរួមលេងល្បែងអប់រំផងដែរ។ ប្រការនោះបានអប់រំសេចក្ដីស្នេហាជាតិ ជួយសិស្សានុសិស្សឲ្យខិតខំព្យាយាមរៀនសូត្រ ក្លាយជាកូនសិស្សល្អ រៀនសូត្រពូកែ។

បរិយាកាសវប្បធម៌ហូជីមិញ៖ អប់រំជំនាន់វ័យក្មេងអំពីប្រពៃណីស្នេហាជាតិ
14/09/2024

យុវជនជាមួយនឹងសិល្បៈសហសម័យ

(VOVWORLD) - បច្ចុប្បន្ននេះ យុវជនកាន់តែច្រើនឡើង បានជ្រើសរើសការងារដែលរួមចំណែកដល់ការថែរក្សា និងផ្សព្វផ្សាយបេតិកភណ្ឌ។ ពួកគេក៏កាន់តែសកម្មក្នុងសកម្មភាពវប្បធម៌សហគមន៍ ជាពិសេសនិន្នាការទទួលយកបទពិសោធន៍វប្បធម៌ រួមទាំងការវិលត្រឡប់ទៅរកតម្លៃបុរាណកាលតាមរយៈទម្រង់សិល្បៈថ្មីផងដែរ។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ នាំមកនូវឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍអាជីព និងបង្កើតសញ្ញាសម្គាល់ផ្ទាល់ខ្លួនសម្រាប់យុវជនក្នុងសហគមន៍។

យុវជនជាមួយនឹងសិល្បៈសហសម័យ