ច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ ធានានូវសេរីភាពក្នុងការស្នាក់នៅរបស់ប្រជាពលរដ្ឋ
(VOVWORLD) - សេរីភាពក្នុងការស្នាក់នៅគឺជាសិទ្ធិមូលដ្ឋានមួយរបស់ពលរដ្ឋដែលត្រូវបានទទួលស្គាល់ នៅក្នុងរដ្ឋធម្មនុញ្ញនៃរដ្ឋវៀត ណាម និងត្រូវបានបានចែងក្នុងបណ្តាឯកសារគតិយុត្តិស្តីពីការស្នាក់នៅ ដោយមានបទប្បញ្ញត្តិជាក់ស្តែង អំពីល័ក្ខខ័ណ្ឌនិងបែបបទសម្រាប់ការចុះបញ្ជីស្នាក់នៅ។ ច្បាប់ស្តីពីការស្នាក់នៅ (ធ្វើវិសោធនកម្ម) ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ និងទើបចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ នោះ ពិតជាបានបង្កើតការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការបង្កើតលក្ខណៈងាយស្រួលក្នុងការបំពេញបែបបទរដ្ឋបាលសម្រាប់ប្រជាជន ជាពិសេស គឺសមស្របទៅនឹងដំណើរការផ្លាស់ប្តូរឌីជីថល ធ្វើកំណែទម្រង់បែបបទរដ្ឋបាល ធានាឱ្យកាន់តែប្រសើរឡើងនូវសិទ្ធិសេរីភាពក្នុងការស្នាក់នៅ ដែលជាសិទ្ធិមូលដ្ឋានមួយរបស់ពលរដ្ឋ។










