អនុវត្តន៍កិច្ចព្រមព្រៀង FTA ជំនាន់ថ្មី ដើម្បីជំរុញការនាំចេញ
(VOVWORLD) - បង្កើនដំណោះស្រាយធានាកំណើននាំចេញគឺជាគោលដៅមួយសំដៅបង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២៣នេះ។ ក្នុងបរិបទដែលកំណើនបៃតង និងសេដ្ឋកិច្ចវិលជុំកំពុងក្លាយជានិន្នាការនិងតម្រូវការលើទូទាំងពិភពលោក វៀតណាមកំពុងអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការបច្ចេកទេសនិងស្តង់ដារដ៏តឹងរឹងរបស់ទីផ្សារ ជាពិសេសគឺតម្រូវការពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA)។










