កុំព្យូទ័រ Thanh Giong អនុវត្តន៍សេចក្តីប្រាថ្នា “Make in Vietnam“
(VOVWORLD) - ពីអង្គភាពមួយដែលមានឯកទេសក្នុងការនាំចូលនិងចែកចាយកុំព្យូទ័រ ក្រុមហ៊ុនភាគហ៊ុនផ្សព្វផ្សាយនិងកុំព្យូទ័រ Thanh Giong បានអភិវឌ្ឍន៍ក្នុងទិសដៅផលិតនិងដំឡើងកុំព្យូទ័រជាមួយគោលបំណងចង់បង្កើតផលិតផលកុំព្យូទ័រ "Make in Vietnam"។ រយៈពេលជិត ២០ឆ្នាំចាប់តាំងពីការបង្កើត រហូតមកដល់ពេលនេះ ម៉ាកយីហោកុំព្យូទ័រ Thanh Giong បានខិតខំនាំយកបញ្ញានិងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាមពីដំបូងទីក្នុងវិស័យនេះ ស្ទុះឈានឡើង ជាមួយនឹង "កម្លាំងពលំ Phu Dong" ។










