សន្ទស្សន៍ PMI ក្នុងវិស័យផលិតកម្មរបស់វៀតណាមបានស្តារឡើងវិញយ៉ាងខ្លាំង ក្រោយព្យុះទីហ្វុងយ៉ាហ្គី
(VOVWORLD) - បន្ទាប់ពីរងការអាក់ខានដោយឥទ្ធិពលនៃព្យុះទីហ្វុងយ៉ាហ្គី វិស័យផលិតកម្មរបស់វៀតណាមបានចាប់ផ្តើមស្តារឡើងវិញក្នុងខែតុលា ឆ្នាំ ២០២៤ នៅពេលដែលទាំងបរិមាណផលនិងចំនួននៃការបញ្ជាទិញថ្មីបានកើនឡើងម្តងទៀត។ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់វិស័យផលិតកម្មនៅវៀតណាម ត្រូវបានក្រុមហ៊ុនហិរញ្ញវត្ថុ S&P Global កត់ត្រានៅកម្រិត ៥១,២ ពិន្ទុក្នុងខែតុលា ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងសន្ទស្សន៍ ៤៧,៣ ពិន្ទុនៅក្នុងខែកញ្ញា។










