វៀតណាមត្រូវបានតែងតាំងជាប្រធានសន្និសីទលើកទី ៣៥ នៃប្រទេសចូលរួមអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ
(VOVWORLD) - ក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអ.ស.បកាលពីថ្ងៃទី ២៧ ខែកុម្ភៈបានឯកភាពលើការតែងតាំងវៀតណាមជាប្រធាននៃសន្និសីទលើកទី ៣៥ នៃប្រទេសចូលរួមអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ(SPLOS)។ ប្រធានសន្និសីទនឹងត្រូវបានបោះឆ្នោតជ្រើសរើសជាផ្លូវការនៅមុនសន្និសីទដែលប្រព្រឹត្តទៅពីថ្ងៃទី ២៣ - ២៧ ខែមិថុនា នៅទីស្នាក់ការអ.ស.ប ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។









