ព័ត៌មានសំខាន់

19/09/2024

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកែលម្អសេវាសុខាភិបាល​សម្រាប់​ពលករចំណាកស្រុក

(VOVWORLD) - នាថ្ងៃទី ១៨ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាល និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកកំពស់សុខភាព និងគុណភាពជីវភាពរស់នៅរបស់ជនចំណាកស្រុក ហើយទន្ទឹមនឹងនោះ ជួយដល់ជនចំណាកស្រុកឱ្យទទួលបានគោលនយោបាយ និងប្រព័ន្ធសុខាភិបាលជាតិ។

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកែលម្អសេវាសុខាភិបាល​សម្រាប់​ពលករចំណាកស្រុក
17/09/2024

ប៉ុស្តិ៍ទូរទស្សន៍ Discovery ផ្សព្វ​​ផ្សាយ​អំពីបដិវត្តន៍​ឌីជីថល​នៅ​វៀតណាម ដល់​​ទូទាំងពិភពលោក

(VOVWORLD) - Discovery ដែលជាប៉ុស្តិ៍ទូរទស្សន៍អាមេរិកដ៏ល្បីល្បាញ និងមានឥទ្ធិពលលើសកលលោកកាលពីថ្ងៃទី ១៦ ខែកញ្ញា បានចាក់ផ្សាយភាពយន្តឯកសារ "Silicon Delta - បដិវត្តន៍នៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅវៀតណាម"

ប៉ុស្តិ៍ទូរទស្សន៍ Discovery ផ្សព្វ​​ផ្សាយ​អំពីបដិវត្តន៍​ឌីជីថល​នៅ​វៀតណាម ដល់​​ទូទាំងពិភពលោក
12/09/2024

សិប្បកម្មធ្វើមួកសេះ Phu Gia (Binh Dinh) ក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ

(VOVWORLD) -នាព្រឹកថ្ងៃទី១២ ខែកញ្ញា មន្ទីរវប្បធម៌និងកីឡាខេត្ត Binh Dinh បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនស្រុក Phu Cat ខេត្ត Binh Dinh រៀបចំពិធីទទួលសញ្ញាបត្ររបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ចុះឈ្មោះ “សិប្បកម្មធ្វើមួកសេះ Phu Gia” ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

សិប្បកម្មធ្វើមួកសេះ Phu Gia (Binh Dinh) ក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ
11/09/2024

ប្រមូលផ្តុំកម្លាំងសង្គ្រោះជាអតិបរមាដើម្បីជួយសង្គ្រោះជនរងគ្រោះដោយព្យុះទីហ្វុង Yagi

(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែកញ្ញា ថ្លែងមតិក្នុងសន្និសីទរដ្ឋាភិបាលអចិន្ត្រៃយ៍ស្តីពីការបង្កើតច្បាប់ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូលចូលរួម និងអនុវត្តរាល់វិធានការឆ្លើយតប សំដៅជំនះផលវិបាក ជាពិសេសទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយចរន្តខ្យល់ព្យុះ Yagi ។

ប្រមូលផ្តុំកម្លាំងសង្គ្រោះជាអតិបរមាដើម្បីជួយសង្គ្រោះជនរងគ្រោះដោយព្យុះទីហ្វុង Yagi
06/09/2024

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

(VOVWORLD) - នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន
29/08/2024

ខេត្ត Quang Ninh ស្វាគមន៍ក្រុមភ្ញៀវឥណ្ឌាដ៏ធំបំផុតមិនធ្លាប់មានតាំងពីមុនមក

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ សីហា ខេត្ត Quang Ninh បានចាប់ផ្តើមទទួលគណៈប្រតិភូឥណ្ឌាប្រមាណ ៤.៥០០ នាក់មកទស្សនាឈូងសមុទ្រ Ha Long។

ខេត្ត Quang Ninh ស្វាគមន៍ក្រុមភ្ញៀវឥណ្ឌាដ៏ធំបំផុតមិនធ្លាប់មានតាំងពីមុនមក
28/08/2024

បើកដំណើរការ​​​ខ្សែបញ្ជូនអគ្គីសនី ៥០០kv ខ្សែ ៣ - អព្ភូតហេតុក្នុងការវិនិយោគនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​របស់​វៀតណាម

(VOVWORLD) - កាលពីយប់ថ្ងៃទី ២៧ ខែសីហា សាជីវកម្មបញ្ជូនអគ្គិសនី ជាតិ (EVNNPT) និងគណគ្រប់គ្រងគម្រោងថាមពលអគ្គិសនីភាគកណ្តាល (CPMB) បានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ បើកដំណើរការគម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០kV ខ្សែ៣ នៃខេត្ត Quang Trach - Quynh Luu ប្រវែង ២២៦ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត Quang Binh, Ha Tinh, Nghe An។

បើកដំណើរការ​​​ខ្សែបញ្ជូនអគ្គីសនី ៥០០kv ខ្សែ ៣ - អព្ភូតហេតុក្នុងការវិនិយោគនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​របស់​វៀតណាម
27/08/2024

ទីក្រុងហូជីមិញត្រូវបានជ្រើសរើសឱ្យចាក់ផ្សាយលើ​ប៉ុស្តិ៍ទូរទស្សន៍ CNN

(VOVWORLD) - ទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ត្រូវបានជ្រើសរើសជាទីតាំងដើម្បីបង្ហាញមុខនៅក្នុងការចេញផ្សាយថ្មីបំផុតនៃកម្មវិធីដ៏ល្បីល្បាញលើពិភពលោក "Quest's World of Wonder" នៅលើប៉ុស្តិ៍ទូរទស្សន៍ CNN សហរដ្ឋអាមេរិក។ កម្មវិធី "Quest's World of Wonder" ស្តីពីទីក្រុងហូជីមិញ ត្រូវបានផលិតឡើងតាំងពីខែមេសា ឆ្នាំ២០២៤ ហើយនឹងចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ CNN នៅចុងខែសីហានេះ។

ទីក្រុងហូជីមិញត្រូវបានជ្រើសរើសឱ្យចាក់ផ្សាយលើ​ប៉ុស្តិ៍ទូរទស្សន៍ CNN
23/08/2024

ការអភិវឌ្ឍនិង​អនុវត្ត AI ត្រូវយកផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់​សង្គម និងប្រជាជនជា​​ចម្បង​បង្អស់

(VOVWORLD) - នេះគឺជាការអះអាងរបស់ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ក្នុងទិវាបុណ្យបញ្ញាសិប្បនិម្មិត (AI4VN)ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែសីហា នៅទីក្រុងហាណូយ។ ប្រធានបទនៃទិវាបុណ្យគឺ "ដោះសោថាមពលនៃ Generative AI " ដោយសង្កត់ធ្ងន់លើសមត្ថភាពរបស់ AI ក្នុងការបង្កើតគុណតម្លៃថ្មីសម្រាប់អាជីវកម្ម និងកែលម្អជីភាពរស់នៅ។

ការអភិវឌ្ឍនិង​អនុវត្ត AI ត្រូវយកផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់​សង្គម និងប្រជាជនជា​​ចម្បង​បង្អស់
22/08/2024

ចាប់​ផ្តើម​​ពានរង្វាន់ "ផលិត​ផលបច្ចេកវិទ្យាឌីជីថល Make in Vietnam" ឆ្នាំ ២០២៤​

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍ បានសហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) រៀបចំសន្និសីទសារព័ត៌មាន ស្តីពីពានរង្វាន់ “ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam” ឆ្នាំ ២០២៤។

ចាប់​ផ្តើម​​ពានរង្វាន់ "ផលិត​ផលបច្ចេកវិទ្យាឌីជីថល Make in Vietnam" ឆ្នាំ ២០២៤​