ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស៖ វៀតណាមបន្តបង្កើនប្រសិទ្ធភាពក្នុងការចូលរួមយន្តការពហុភាគី
(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ បានឲ្យដឹងថា នាពេលកន្លងទៅ បក្ស និងរដ្ឋបានចេញផ្សាយគោលនយោបាយសំខាន់ៗជាច្រើនសំដៅបង្កើនតួនាទីនៃការទូតពហុភាគី ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងសេចក្តីសម្រេចខិត្តលេខ ៥៩ របស់ការិយាល័យនយោបាយ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មអន្តរជាតិរហូតដល់ឆ្នាំ២០៣០។










