មហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិឆ្នាំ ២០២៥ ទាក់ទាញអ្នកទស្សនាជិតពីរម៉ឺននាក់
(VOVWORLD) - មហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិឆ្នាំ២០២៥ ដែលមានប្រធានបទ “ដំណើរកម្សាន្តភ្លក់រសជាតិឆ្លងកាត់ទ្វីបទាំងប្រាំ” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ដោយទាក់ទាញអ្នកទស្សនាជិត ២០.០០០ នាក់ មកទទួលរសជាតិម្ហូបអាហារចម្រុះ ពីប្រទេសជាច្រើន។










