ព័ត៍មាន

25/11/2025

អត្តពលកម្មវៀតណាមបញ្ជាក់ពីកិត្យានុភាព និងតួនាទីកាន់តែធំនៅអាស៊ី

(VOVWORLD) - នាថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទក្រុមប្រឹក្សាអត្តពលកម្មអាស៊ីលើកទី ១០៥ សំដៅបូកសរុបសកម្មភាព ពិភាក្សា និងអនុម័តការសម្រេចចិត្តជាច្រើន លើការរៀបចំការប្រកួតនៅក្នុងប្រព័ន្ធប្រកួតប្រជែងផ្លូវការរបស់អាស៊ី និងកសាងយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ចលនាអត្តពលកម្មអាស៊ី។

អត្តពលកម្មវៀតណាមបញ្ជាក់ពីកិត្យានុភាព និងតួនាទីកាន់តែធំនៅអាស៊ី
25/11/2025

វៀតណាមនិងសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នាថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីស្នាក់ការស្ថាប័នកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EEAS) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកស្រី Paola Pampaloni អគ្គនាយកស្តីទីនៃនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់ EEAS បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះវៀតណាម-សហភាពអឺរ៉ុប (EU) ដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប (PCA)។

វៀតណាមនិងសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ
25/11/2025

រួមដៃជាមួយប្រជាជនភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen ស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ

(VOVWORLD) - ភ្លៀងធ្លាក់ខ្លាំងដែលបានអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាខេត្តភាគកណ្តាល និងតំបន់ Tay Nguyen ដោយគិតត្រឹមម៉ោង ៦:៣០ ល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា) មនុស្ស ១០២ នាក់បានស្លាប់ និងបាត់ខ្លួន (ដែលក្នុងនោះ មនុស្ស ៩០ នាក់បានស្លាប់ និង ១២ នាក់បាត់ខ្លួន)។

រួមដៃជាមួយប្រជាជនភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen ស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ
25/11/2025

ទាហានអ៊ីស្រាអែលបន្តបាញ់ប្រហារលើប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយនិងមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់មានប្រជាជនប៉ាឡេស្ទីនបីនាក់ត្រូវស្លាប់នៅក្នុងការវាយប្រហារពីរលើក ផ្សេងគ្នារបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា នាថ្ងៃទី ២៤ ខែវិច្ឆិកា)។

ទាហានអ៊ីស្រាអែលបន្តបាញ់ប្រហារលើប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា
25/11/2025

ប្រទេសនានាស្វាគមន៍វឌ្ឍនភាពបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សឺណែវស្តីពីអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ២៤ ខែវិច្ឆិកា ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់របស់ទីក្រុងម៉ូស្គូ ចំពោះដំណោះស្រាយនយោបាយនិងការទូតសម្រាប់វិបត្តិអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា សំណើបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកអំពីអ៊ុយក្រែនអាចបង្កើតជាមូលដ្ឋានសម្រាប់ដំណោះស្រាយមួយ។

ប្រទេសនានាស្វាគមន៍វឌ្ឍនភាពបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សឺណែវស្តីពីអ៊ុយក្រែន
25/11/2025

នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ត្រូវក្លាយជាកម្លាំងចលករកំណើនថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការតាមមូលដ្ឋានវៀតណាមនិងជប៉ុន

(VOVWORLD) - វេទិកាសហប្រតិបត្តិការតាមមូលដ្ឋាន វៀតណាម-ជប៉ុនលើកដំបូង ក្រោមប្រធានបទ៖ “រួមដំណើរជាមួយការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ - ស្ថាបនាអនាគតប្រកបដោយចីរភាព”បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា នៅខេត្តក្វាងនិញ។

នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ត្រូវក្លាយជាកម្លាំងចលករកំណើនថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការតាមមូលដ្ឋានវៀតណាមនិងជប៉ុន
25/11/2025

វេទិកាសេដ្ឋកិច្ចសរទរដូវ ឆ្នាំ២០២៥៖ ការដាស់ "ជំនាន់ឆ្លាតវៃ" ក្នុងយុគសម័យ AI

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ វេទិកាសេដ្ឋកិច្ចសរទរដូវ ឆ្នាំ២០២៥ បានបើក ជាមួយនឹងកម្មវិធីសន្ទនាបំផុសគំនិត "ជំនាន់ឆ្លាតវៃសហសម័យ"។

វេទិកាសេដ្ឋកិច្ចសរទរដូវ ឆ្នាំ២០២៥៖ ការដាស់ "ជំនាន់ឆ្លាតវៃ" ក្នុងយុគសម័យ AI
25/11/2025

ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ថានឹងពិភាក្សាជាមួយសមភាគីអាមេរិកអំពីផែនការ ២៨ ចំណុច

(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងនៅថ្ងៃទី ២៤ ខែវិច្ឆិកាថា លោកនឹងពិភាក្សាជាមួយសមភាគីអាមេរិក លោក Donald Trump អំពីបញ្ហារសើបទាក់ទងនឹងផែនការសន្តិភាព ២៨ ចំណុចដែលទើបស្នើឡើងថ្មី។

ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ថានឹងពិភាក្សាជាមួយសមភាគីអាមេរិកអំពីផែនការ ២៨ ចំណុច
25/11/2025

សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមគ្រោងនឹងសម្រេចបាន ៣៩ ពាន់លានដុល្លារនៅឆ្នាំ ២០២៥

(VOVWORLD) - យោងតាមរបាយការណ៍ប្រចាំឆ្នាំលើកទី ១០ នៃសេដ្ឋកិច្ចឌីជីថលតំបន់អាស៊ីអាគ្លេស (e-Conomy SEA 2025) ដែលចេញផ្សាយដោយ Google, Temasek និង Bain & Company នៅថ្ងៃទី ២៥ ខែវិច្ឆិកា សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងឈានដល់ ៣៩ ពាន់លានដុល្លារនៃតម្លៃទំនិញសរុបនៅចុងឆ្នាំ ២០២៥។

សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមគ្រោងនឹងសម្រេចបាន ៣៩ ពាន់លានដុល្លារនៅឆ្នាំ ២០២៥
25/11/2025

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ អំពាវនាវដល់អង្គភាពអាជីវកម្មនិងប្រជាជនឱ្យចែករំលែកជាមួយប្រជាជនតំបន់ភាគកណ្តាល

(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែវិច្ឆិកា នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម ទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីបើកសប្តាហ៍ “មហាសាមគ្គីភាពបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាម" ឆ្នាំ ២០២៥ ក្រោមប្រធានបទ "សាមគ្គីភាព - ឆ្ពោះទៅតំបន់ភាគកណ្តាល"។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ អំពាវនាវដល់អង្គភាពអាជីវកម្មនិងប្រជាជនឱ្យចែករំលែកជាមួយប្រជាជនតំបន់ភាគកណ្តាល