ព័ត៍មាន

29/11/2025

សាររបស់លោកប្រធានរដ្ឋលឿង គឿង ក្នុងឱកាសទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន

(VOVWORLD) - ក្នុងសារទូរលេខ លោកប្រធានរដ្ឋវៀតណាមបានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះប្រជាជនប៉ាឡេស្ទីនលើការបាត់បង់ និងការឈឺចាប់យ៉ាងខ្លាំងនៅក្នុងជម្លោះក្នុងរយៈពេលពីរឆ្នាំកន្លងមក បណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវស្លាប់និងរងរបួស ព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា។

សាររបស់លោកប្រធានរដ្ឋលឿង គឿង ក្នុងឱកាសទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន
29/11/2025

ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងប្រ៊ុយណេ បើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរីកចម្រើន

(VOVWORLD) - ក្នុងឱកាសដែលស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ា (Haji Hassanal Bolkiah) យាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប្រ៊ុយណេ Tran Anh Vu អញ្ជើញមានបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំការនៅក្នុងតំបន់អាស៊ាន អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ច យថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យដែលប្រទេសទាំងពីររំពឹងថា នឹងមានការបោះជំហានយ៉ាងខ្លាំងក្លានាពេលខាងមុខ។

ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងប្រ៊ុយណេ បើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរីកចម្រើន
29/11/2025

វៀតណាម - កម្ពុជា៖ ទំនាក់ទំនងពិសេសត្រូវបានពង្រឹងដោយឥតឈប់ឈរ បើកចេញយុគសម័យដ៏លេចធ្លោមួយក្នុងកិច្ចសហប្រតិបត្តិការ

(VOVWORLD) - នៅថ្ងៃទី ២៨ ខែវិច្ឆិកា ក្នុងឱកាសចូលរួមសន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៃបណ្តាខេត្តជាប់ព្រំដែន វៀតណាម - កម្ពុជាលើកទី ១៣ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឧបនាយករដ្ឋមន្ត្រី លោកប៊ូយ ថាញ់សឹន បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។

វៀតណាម - កម្ពុជា៖ ទំនាក់ទំនងពិសេសត្រូវបានពង្រឹងដោយឥតឈប់ឈរ បើកចេញយុគសម័យដ៏លេចធ្លោមួយក្នុងកិច្ចសហប្រតិបត្តិការ
29/11/2025

ជឿជាក់លើយថាទស្សន៍នៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) (២៨ វិច្ឆិកា ១៩៩០ - ២៨ វិច្ឆិកា ២០២៥) អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ ធូ ហាំង បានសរសេរអត្ថបទមួយស្តីពី "ទិដ្ឋភាពទូទៅ និងយថាទស្សន៍អភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប"។

ជឿជាក់លើយថាទស្សន៍នៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប
29/11/2025

កិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ នឹងប្រព្រឹត្តទៅនាពេលចាប់ផ្តើនេះ

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីវៀតណាម លោកហ្វាម មិញ ជីញ នឹងអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ៕

កិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ នឹងប្រព្រឹត្តទៅនាពេលចាប់ផ្តើនេះ
29/11/2025

ផលិតផល OCOP របស់តំបន់ដីសណ្តទន្លេក្រហមត្រូវបានឧទ្ទេសនាមនិងផ្សព្វផ្សាយនៅទីក្រុងហៃផុង

(VOVWORLD) - នាថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហៃផុង បានប្រព្រឹត្តទៅពិធីបើកការតាំងពិព័រណ៍ និងឧទ្ទេសនាមនីវផលិតផលប្រចាំតំបន់របស់ទីក្រុងហៃផុង រួមទាំងរបស់ខេត្តនិងក្រុងនានានៅក្នុងតំបន់ដីសណ្តទន្លេក្រហម ឆ្នាំ ២០២៥។

ផលិតផល OCOP របស់តំបន់ដីសណ្តទន្លេក្រហមត្រូវបានឧទ្ទេសនាមនិងផ្សព្វផ្សាយនៅទីក្រុងហៃផុង
29/11/2025

បេតិកភណ្ឌប្រវត្តិសាស្ត្រ និងតម្លៃពិសិដ្ឋនៃទំនាក់ទំនងពិសេសវៀតណាម-ឡាវ

(VOVWORLD) - អត្ថបទចំនួនបីនៅលើគេហទំព័ររបស់កាសែត Pasaxon (ស្ថាប័នបញ្ចេញមតិរបស់មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ) បញ្ជាក់ថា មិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ គឺជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃ និងត្រូវបានពូនជ្រុំដោយច្រើនជំនាន់។

បេតិកភណ្ឌប្រវត្តិសាស្ត្រ និងតម្លៃពិសិដ្ឋនៃទំនាក់ទំនងពិសេសវៀតណាម-ឡាវ
29/11/2025

ពិធីមិទ្ទីញជួយជ្រោមជ្រែងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍៖ វៀតណាមប្តេជ្ញាលុបបំបាត់ជំងឺអេដស៍ត្រឹមឆ្នាំ ២០៣០

(VOVWORLD) - នាថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ ក្រសួងសុខាភិបាលវៀតណាមបាន រៀបចំពិធីមិទ្ទីញថ្នាក់ជាតិ ដើម្បីជួយជ្រោមជ្រែង ៣៥ ឆ្នាំនៃការឆ្លើយតបនឹងជំងឺអេដស៍ និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ (ថ្ងៃទី ១ ខែធ្នូ) ឆ្នាំ ២០២៥។

ពិធីមិទ្ទីញជួយជ្រោមជ្រែងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍៖ វៀតណាមប្តេជ្ញាលុបបំបាត់ជំងឺអេដស៍ត្រឹមឆ្នាំ ២០៣០
28/11/2025

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញអញ្ជើញចូលរួមពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមស៊ីហ្គេម៣៣

(VOVWORLD) - រសៀលថ្ងៃទី២៨ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញអញ្ជើញចូលរួមពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមស៊ីហ្គេម៣៣
28/11/2025

ការវិនិយោគផ្ទាល់ពីបរទេសពីអឺរ៉ុបចូលមកវៀតណាមមានទំនោរកើនឡើងយ៉ាងខ្លាំង

(VOVWORLD) - យោងតាមទិន្នន័យស្ថិតិ បច្ចុប្បន្ននេះ ការវិនិយោគពីអឺរ៉ុបចូលមកវៀតណាមឈានដល់ជាង ៣០ ពាន់លានដុល្លារអាមេរិក។ អ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីអឺរ៉ុបមកកាន់វៀតណាមមានទំនោរកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដូច្នេះ ក្នុងឆ្នាំ ២០២២ វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ២,៥ ពាន់លានដុល្លារអាមេរិកពីអឺរ៉ុប ហើយនៅឆ្នាំ ២០២៤ បានឈានដល់ ៣,២៥ ពាន់លានដុល្លារអាមេរិក។

ការវិនិយោគផ្ទាល់ពីបរទេសពីអឺរ៉ុបចូលមកវៀតណាមមានទំនោរកើនឡើងយ៉ាងខ្លាំង