ព័ត៍មាន

27/11/2025

អគ្គីភ័យដ៏ធំនៅហុងកុង (ចិន) បណ្តាល​ឲ្យ​មនុស្សយ៉ាងហោចណាស់ ៤៤ នាក់​បានស្លាប់

(VOVWORLD) - គ្រោះអគ្គីភ័យដ៏ធំមួយបានឆាបឆេះប្លុកអាផាតមិន Wang Fuk Court ក្នុងខណ្ឌ Tai Po ហុងកុង(ចិន) នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា។

អគ្គីភ័យដ៏ធំនៅហុងកុង (ចិន) បណ្តាល​ឲ្យ​មនុស្សយ៉ាងហោចណាស់ ៤៤ នាក់​បានស្លាប់
27/11/2025

អនុប្រធានរដ្ឋសភា លោកស្រី ង្វៀន ធីថាញ់ បានទទួលជួបថ្នាក់ដឹកនាំ UNICEF និង CRC

(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅវិមានរដ្ឋសភា លោកស្រី ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភា បានទទួលជួបជាមួយនាយកតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិកនៃមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រធាននិងអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (CRC) ក្នុងឱកាសខួប ៥០ឆ្នាំនៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-UNICEF (១៩៧៥-២០២៥) និងជាខួប ៣៥ ឆ្នាំនៃការចូលរួមអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់វៀតណាមផងដែរ។

អនុប្រធានរដ្ឋសភា លោកស្រី ង្វៀន ធីថាញ់ បានទទួលជួបថ្នាក់ដឹកនាំ UNICEF និង CRC
27/11/2025

ទីក្រុង Da Nang និង Hai Phong ជំរុញ​ខ្លាំង​ការ​ឃោសនាច្បាប់ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទ IUU ដល់​អ្នកនេសាទ

(VOVWORLD) - នាថ្ងៃទី ២៦ ខែវិច្ឆិកា នៅឃុំ Thang An ទីក្រុង Da Nang បញ្ជាការដ្ឋានប៉ូលិសសមុទ្រតំបន់លេខ ២ បានសម្របសម្រួលជាមួយគណៈកម្មាធិការឃោសនា អប់រំនិងប្រជាចលនា នៃគណៈកម្មាធិការបក្សទីក្រុងដាណាំង ដើម្បីរៀបចំវគ្គឃោសនាដល់អ្នកនេសាទ ឱ្យប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)។

ទីក្រុង Da Nang និង Hai Phong ជំរុញ​ខ្លាំង​ការ​ឃោសនាច្បាប់ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទ IUU ដល់​អ្នកនេសាទ
27/11/2025

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ «សហគ្រិនវ័យក្មេងវៀតណាមត្រូវពង្រីកម្លាំងយុវវ័យ ភាពខ្លៀវក្លា ស្មារតីស្នេហាជាតិ និងប្រពៃណីជាតិ»

(VOVWORLD) - «សហគ្រិនវ័យក្មេងវៀតណាមត្រូវពង្រីកកម្លាំងយុវវ័យ ភាពខ្លៀវក្លា ស្មារតី ស្នេហាជាតិ និងប្រពៃណីជាតិកាន់តែខ្លាំងក្លា ហើយត្រួសត្រាយផ្លូវ និងលះបង់ក្នុងយុគ សម័យថ្មី»។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ «សហគ្រិនវ័យក្មេងវៀតណាមត្រូវពង្រីកម្លាំងយុវវ័យ ភាពខ្លៀវក្លា ស្មារតីស្នេហាជាតិ និងប្រពៃណីជាតិ»
27/11/2025

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរខួបលើកទី ៥០ ទិវាបុណ្យជាតិឡាវ

(VOVWORLD) - នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅប្រទេសវៀតណាម លោកស្រី Khamphao Ernthavanh បានសង្កត់ធ្ងន់លើសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសឡាវ ក្រោយពីការផ្លាស់ប្ដូរថ្មីក្នុងអំឡុងពេលជិត ៤០ ឆ្នាំ កន្លងមក ចាប់ពីស្ថិរភាពនយោបាយ ការកែលម្អសុខុមាលភាពសង្គម រហូតដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរខួបលើកទី ៥០ ទិវាបុណ្យជាតិឡាវ
27/11/2025

វៀតណាម-នូវែលសេឡង់ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៣

(VOVWORLD) - នាថ្ងៃទី២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung និងរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winstons Peters បាន ធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-នូវែលសេឡង់លើកទី៣ (FMM-3)។

វៀតណាម-នូវែលសេឡង់ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៣
27/11/2025

វៀតណាម-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

(VOVWORLD) - កាលពីរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Irineo C. Espino អនុរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានធ្វើជាសហប្រធាននៃកិច្ចសន្ទនា គោលនយោបាយការពារជាតិវៀតណាម-ហ្វីលីពីនលើកទី ៧។

វៀតណាម-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
27/11/2025

រៀបចំយ៉ាងឱឡារិកនូវពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅរោងមហោស្រព Ho Guom (ហាណូយ) គណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាលនៃសាធា រណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងទីក្រុងហាណូយ បានរៀបចំយ៉ាងឱឡារិកនូវពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៥០ ទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥) និងខួបលើកទី ១០៥ ទិវាកំណើតរបស់ លោកប្រធាន Kaysone Phomvihane (ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ១៩២០ - ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥)។

រៀបចំយ៉ាងឱឡារិកនូវពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
27/11/2025

គំរូ "ព័ត៌មានព្រំដែនឌីជីថល" នៅខេត្ត​ Lang Son

(VOVWORLD) - អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយស្តីពីរបក់គំហើញក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថលជាតិ ចាប់តាំងពីខែមេសា ឆ្នាំ ២០២៥ ប៉ូស្ត៍ការពារព្រំដែន Bac Xa ខេត្ត Lang Son បានច្នៃប្រឌិត ដាក់ពង្រាយគំរូ "ព័ត៌មានព្រំដែនឌីជីថល"។ បន្ទាប់ពីការអនុវត្តរយៈពេលជាង ៦ខែ គំរូនេះមិនត្រឹមតែជាដំណោះស្រាយបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីគំនិតផ្តួចផ្តើមរបស់កម្លាំងទ័ពការពារព្រំដែន ក្នុងការឃោសនាអំពីច្បាប់ដល់ប្រជាជន និងការកសាងព្រំដែនសន្តិភាពទៀតផង។

គំរូ "ព័ត៌មានព្រំដែនឌីជីថល" នៅខេត្ត​ Lang Son
26/11/2025

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ បំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ឲ្យ​បាន​ទាន់ពេលវេលា

(VOVWORLD) - ប្រមុខក្រសួង សាខា និងមូលដ្ឋាននានា ត្រូវទទួលខុសត្រូវដោយផ្ទាល់ និងទាំងស្រុង ប្រសិនបើកើតឡើងករណីទូកនេសាទរំលោភបំពាន ឬពន្យាពេលការដក "កាតលឿង" IUU។ នេះជាសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំតាមអនឡាញលើកទី ២៣ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញត្តិ(IUU) នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ បំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ឲ្យ​បាន​ទាន់ពេលវេលា