ចេញទៅសមុទ្រដោយស្របច្បាប់ ខេត្ត Khanh Hoa ប្តេជ្ញាដក «កាតលឿង» របស់ EC
(VOVWORLD) - នៅមុនថ្ងៃធ្វើអធិការកិច្ចលើកទី ៥ ដោយគណៈកម្មការអឺរ៉ុប (EC) ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខេត្ត Khanh Hoa បានអនុវត្តដំណោះស្រាយជាច្រើនប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រងនាវានេសាទក្នុងស្រុកជាមួយនឹងសូចនាករមួយចំនួនដូចជា៖ ការគ្រប់គ្រង ការផ្តល់អាជ្ញាប័ណ្ណ និងតាមដានការធ្វើដំណើររបស់នាវានេសាទ ឲ្យបាន ១០០%។










