ប្រធានរដ្ឋ លោក លឿង គឿង ចូលរួមសម័យប្រជុំទី ២ នៃសន្និសីទថ្នាក់ដឹកនាំ APEC លើកទី៣២
(VOVWORLD) - នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុង Gyeongju កូរ៉េខាងត្បូង បានប្រព្រឹត្តទៅសម័យប្រជុំទី២ នៃសន្និសីទថ្នាក់ដឹកនាំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រធានគណៈប្រតិភូមកពីសេដ្ឋកិច្ចសមាជិក APEC ចំនួន ២១។










