ព័ត៍មាន

29/10/2025

បង្កើនកិច្ចសហប្រតិបត្តិការនិងការវិនិយោគរវាងវៀតណាមនិងអារ៉ាប៊ីសាអូឌីត

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃការចូលរួមសន្និសីទគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើកទី ៩ (FII9) នៅព្រះរាជាណាចក្រអារ៉ាប៊ីសា អូឌីត នាថ្ងៃទី ២៨ ខែតុលា នៅរដ្ឋធានីរីយ៉ាដ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង បានទទួលជួបរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងផែនការនៃប្រទេសអារ៉ាប៊ីសាអូឌីត លោក ហ្វៃសាល ប៊ីន ហ្វាឌីល អាល់-អ៊ីប្រាហ៊ីម។

បង្កើនកិច្ចសហប្រតិបត្តិការនិងការវិនិយោគរវាងវៀតណាមនិងអារ៉ាប៊ីសាអូឌីត
29/10/2025

អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាលើតំបន់ហ្គាហ្សា

(VOVWORLD) - កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅថ្ងៃទី ២៨ ខែតុលា បានធ្វើការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លា លើហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហាម៉ាសកំពុងប្រើប្រាស់នៅភាគខាងត្បូងតំបន់ហ្គាហ្សា បន្ទាប់ពីខ្មាន់កាំភ្លើងនៃក្រុមនេះបានបាញ់ប្រហារលើទាហានអ៊ីស្រាអែល។

អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាលើតំបន់ហ្គាហ្សា
29/10/2025

បារាំងស្វាគមន៍វៀតណាមដែលធ្វើជាម្ចាស់ផ្ទះនៃពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាហាណូយ

(VOVWORLD) - នៅថ្ងៃទី ២៨ ខែតុលា បេសកកម្មអចិន្ត្រៃយ៍របស់បារាំងប្រចាំអង្គការ សហប្រជាជាតិ បានចេញសេចក្តីប្រកាសស្វាគមន៍ វៀតណាមដែលធ្វើជាម្ចាស់ផ្ទះនៃពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (ហៅកាត់ថា អនុសញ្ញាហាណូយ) ដែលបានធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលាកន្លងមកនេះ។

បារាំងស្វាគមន៍វៀតណាមដែលធ្វើជាម្ចាស់ផ្ទះនៃពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាហាណូយ
29/10/2025

“ពិព័រណ៍សរទរដូវលើកដំបូង ២០២៥”៖ សម្រស់នៃម្ហូបអាហារពីតំបន់ទាំង ៣

(VOVWORLD) - ពិធីបុណ្យម្ហូបអាហារ “សម្រស់សរទរដូវ” បានធ្វើឡើងនៅក្នុងពិព័រណ៍សរទរដូវលើកដំបូង ឆ្នាំ ២០២៥ ដោយប្រមូលផ្តុំផ្នែកពិសេសពីរគឺ “ពិធីបុណ្យ Cheer Fest - ស្រាបៀរ និងអាំងឆ្លងកាត់ព្រំដែន” និង “វិលជុំវិញវៀតណាម”។

“ពិព័រណ៍សរទរដូវលើកដំបូង ២០២៥”៖ សម្រស់នៃម្ហូបអាហារពីតំបន់ទាំង ៣
29/10/2025

វៀតណាម - ចក្រភពអង់គ្លេស រួមគ្នាបង្កើតស្តង់ដារសហប្រតិបត្តិការក្នុងសតវត្សរ៍ទី២១

(VOVWORLD) - បន្តបណ្តាសកម្មភាពក្នុងក្រប ខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ ចក្រ ភពអង់គ្លេស នារសៀលថ្ងៃទី២៨ ខែតុលា លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទៅទស្សនាសាកលវិទ្យាល័យ Oxford។

វៀតណាម - ចក្រភពអង់គ្លេស រួមគ្នាបង្កើតស្តង់ដារសហប្រតិបត្តិការក្នុងសតវត្សរ៍ទី២១
29/10/2025

លោកនាយករដ្ឋមន្ត្រីបញ្ជាណែនាំឲ្យជំនះពុះពារជាបន្ទាន់ចំពោះផលវិបាកបណ្តាលពីទឹកជំនន់នៅតំបន់ភាគកណ្តាល

(VOVWORLD) - នៅព្រឹកថ្ងៃទី ២៩ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រសួង និងស្ថាប័ននានា ដើម្បីពិភាក្សាលើដំណោះស្រាយជំនះពុះពារយ៉ាងឆាប់រហ័សចំពោះផលវិបាកបណ្តាលពីទឹកជំនន់ប្រវត្តិសាស្ត្រនៅក្នុងបណ្តាខេត្តភាគកណ្តាល។ កិច្ចប្រជុំនេះត្រូវបានផ្សាយផ្ទាល់ទៅកាន់ខេត្ត Quang Tri និង Quang Ngai ទីក្រុង Hue និងទីក្រុង Da Nang។

លោកនាយករដ្ឋមន្ត្រីបញ្ជាណែនាំឲ្យជំនះពុះពារជាបន្ទាន់ចំពោះផលវិបាកបណ្តាលពីទឹកជំនន់នៅតំបន់ភាគកណ្តាល
29/10/2025

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែតុលា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥
29/10/2025

ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា វាយតម្លៃខ្ពស់ចំពោះការទប់ទល់ទៅនឹងទឹកជំនន់របស់ទីក្រុង Hue

(VOVWORLD) - នៅល្ងាចថ្ងៃទី ២៨ ខែតុលា ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា បានអញ្ជើញចុះត្រួតពិនិត្យ និងធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Hue អំពីការងារទប់ទល់វិញទៅនឹងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលបានកើតឡើងនៅក្នុងតំបន់ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែតុលា។

ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា វាយតម្លៃខ្ពស់ចំពោះការទប់ទល់ទៅនឹងទឹកជំនន់របស់ទីក្រុង Hue
28/10/2025

លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

(VOVWORLD) - នៅរសៀលថ្ងៃទី ២៨ ខែតុលា លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ និងថ្នាក់ដឹកនាំបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងពិធីផ្ទេរតំណែងប្រធានអាស៊ានពីប្រទេសម៉ាឡេស៊ីទៅប្រទេសហ្វីលីពីន។

លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧
28/10/2025

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកត្រដែតឋានៈរបស់វៀតណាមនិងតួនាទីនៃអនុសញ្ញាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាសកល

(VOVWORLD) - យោងតាមកាសែត Geopolitical Monitor (កាណាដា) និង Channelnewsasia (សិង្ហបុរី) ការដែលអង្គការសហប្រជាជាតិ (អ.ស.ប) ជ្រើសរើសទីក្រុងហាណូយជាទីកន្លែងសម្រាប់រៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) គឺជាជំហានការទូតដ៏សំខាន់មួយនៅពេលដែល វៀត ណាមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ - ជាការបង្ហាញពីឋានៈកាន់តែកើនឡើងរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកត្រដែតឋានៈរបស់វៀតណាមនិងតួនាទីនៃអនុសញ្ញាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាសកល