ព័ត៍មាន

10/09/2025

សន្និសីទតភ្ជាប់សហគ្រាសផលិត ចែកចាយ និងឡូជីស្ទិចរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - សន្និសីទតភ្ជាប់សហគ្រាសផលិត ចែកចាយ និងឡូជីស្ទិចរវាងវៀតណាមនិងកម្ពុជានឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែកញ្ញា នៅខេត្ត Tay Ninh។

សន្និសីទតភ្ជាប់សហគ្រាសផលិត ចែកចាយ និងឡូជីស្ទិចរវាងវៀតណាមនិងកម្ពុជា
10/09/2025

ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long អញ្ជើញជាប្រធានវេទិកាសេដ្ឋកិច្ចវៀតណាម - Kansai នៅ EXPO Osaka ២០២៥ ប្រទេសជប៉ុន

(VOVWORLD) - បន្តរាល់សកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ច និងការងារនៅប្រទេសជប៉ុន នារសៀលថ្ងៃទី ៩ កញ្ញា ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានអញ្ជើញចូលរួមនិងធ្វើជាប្រធានវេទិកាសេដ្ឋកិច្ចវៀតណាម - Kansai ស្ថិតក្នុងចំណោមព្រឹត្តិការណ៍ជា “ទិវាជាតិវៀតណាម” នៅ EXPO Osaka ២០២៥។

ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long អញ្ជើញជាប្រធានវេទិកាសេដ្ឋកិច្ចវៀតណាម - Kansai នៅ EXPO Osaka ២០២៥ ប្រទេសជប៉ុន
10/09/2025

បារាំងមាននាយករដ្ឋមន្ត្រីថ្មី

(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃទី ៩ ខែកញ្ញា បានតែងតាំងរដ្ឋមន្ត្រីការពារជាតិ Sebastien Lecornu ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ក្នុងបរិបទនៃវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរនៅក្នុងខឿនសេដ្ឋកិច្ចធំទីពីររបស់អឺរ៉ុប។

បារាំងមាននាយករដ្ឋមន្ត្រីថ្មី
10/09/2025

ពង្រឹង​ការទូត​ប្រជាជន​តាម​រយៈ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​រឿង “ភ្លៀងក្រហម“

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) សហភាពអង្គការមិត្តភាពទីក្រុង ហូជីមិញ (HUFO) នាយប់ថ្ងៃទី ៩ ខែកញ្ញា បានរៀបចំការចាក់បញ្ចាំងខ្សែភាពយន្តរឿង "ភ្លៀងក្រហម" សម្រាប់ស្ថានកុងស៊ុលនៅទីក្រុង និងនិស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងទីក្រុង។

ពង្រឹង​ការទូត​ប្រជាជន​តាម​រយៈ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​រឿង “ភ្លៀងក្រហម“
10/09/2025

បើកកម្មវិធី មិត្តភក្តិប៉ាស៊ីហ្វិកឆ្នាំ ២០២៥ នៅខេត្ត Quang Tri

(VOVWORLD) - អបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត រវាងវៀត ណាមនិងសហរដ្ឋអាមេរិក (១៩៩៥ - ២០២៥) នាយប់ថ្ងៃទី៩ ខែកញ្ញា ខេត្ត Quang Tri បានសម្របសម្រួលជាមួយស្ថានទូតអាមេរិក ប្រចាំនៅវៀតណាម និងកងទ័ពអាមេរិកប្រចាំនៅប៉ាស៊ីហ្វិក ដើម្បីរៀបចំកម្មវិធី មិត្តភក្តិប៉ាស៊ីហ្វិក ២០២៥។

បើកកម្មវិធី មិត្តភក្តិប៉ាស៊ីហ្វិកឆ្នាំ ២០២៥ នៅខេត្ត Quang Tri
10/09/2025

សហរដ្ឋអាមេរិក គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់វៀតណាម

(VOVWORLD) - នេះជាការបញ្ជាក់របស់អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai ក្នុងពិធីទទួលគណៈប្រតិភូសភារដ្ឋ Oregon សហរដ្ឋ អាមេរិក ដែលមកបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម នារសៀលថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការរដ្ឋសភានៃទីក្រុងហាណូយ។ គណៈ ប្រតិភូដឹកនាំដោយសមាជិកសភារដ្ឋ Oregon លោក Daniel Loc Nguyen។

សហរដ្ឋអាមេរិក គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់វៀតណាម
10/09/2025

អគ្គទេសាភិបាលអូស្ត្រាលីនិងស្វាមី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - នាល្ងាចថ្ងៃទី ៩ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn និងស្វាមីលោក Simeon Beckett បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង និងភរិយា។

អគ្គទេសាភិបាលអូស្ត្រាលីនិងស្វាមី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
09/09/2025

រដ្ឋសភាវៀតណាមមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា បំពេញតម្រូវការជាក់ស្តែងនៃជីវភាព

(VOVWORLD) - នារសៀលថ្ងៃទី ៩ កញ្ញា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្សាសាលាវិទ្យាសាស្ត្រជាតិដោយប្រធានបទ៖ “រដ្ឋសភាវៀតណាម - ៨០ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍”។ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ធ្វើជាប្រធានសិក្ខាសាលា។

រដ្ឋសភាវៀតណាមមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា បំពេញតម្រូវការជាក់ស្តែងនៃជីវភាព
09/09/2025

ឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long អញ្ជើញចូលរួម “ទិវាជាតិវៀតណាម” នៅពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ អូស្ការ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច និងបំពេញការងារនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានអញ្ជើញទៅទស្សនាពិព័រណ៍អន្តរជាតិឆ្នាំ ២០២៥ នៅទីក្រុងអូស្ការ ចុះហត្ថលេខាលើសៀវភៅភ្ញៀវ និងចូលរួមពិធីបង្ហូតទង់ជាតិវៀតណាមនិងជប៉ុន ក្នុងឱកាស “ទិវាជាតិវៀតណាម” នៅ EXPO Osaka។

ឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long អញ្ជើញចូលរួម “ទិវាជាតិវៀតណាម” នៅពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ អូស្ការ
09/09/2025

ដាក់ពង្រាយផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រនៅឆ្នាំ ២០២៥ នេះ

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា និងតំណាងក្រសួង ស្ថាប័ននានា ស្តីពីការស្រាវជ្រាវនិងជ្រើសរើសផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ ពី ១ ដល់ ៣ ដែលត្រូវផ្តល់អាទិភាពសម្រាប់ដាក់ពង្រាយភ្លាមៗ នៅឆ្នាំនេះ។ នេះគឺជាជំហានជាក់ស្តែងមួយដើម្បីសម្រេចបាននូវដំណោះស្រាយលើការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រសម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ដាក់ពង្រាយផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រនៅឆ្នាំ ២០២៥ នេះ