ព័ត៍មាន

11/09/2025

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជាអធិបតីក្នុងពិធីជប់លៀង ថ្នាក់រដ្ឋចំពោះអគ្គទេសាភិបាលអូស្ត្រាលី

(VOVWORLD) - កាលពីយប់ថ្ងៃទី ១០ ខែកញ្ញា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងយ៉ាងឱឡារិកចំពោះ អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី រួមជាមួយនឹងគណៈ ប្រតិភូជាន់ខ្ពស់អូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជាអធិបតីក្នុងពិធីជប់លៀង ថ្នាក់រដ្ឋចំពោះអគ្គទេសាភិបាលអូស្ត្រាលី
10/09/2025

អ៊ីស្រាអែលវាយប្រហារតាមអាកាសលើកាតា

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ជាផ្លូវការថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសរបស់លោក បានបើកការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានី Doha របស់ប្រទេសកាតា នាថ្ងៃទី ៩ ខែកញ្ញា សំដៅទៅលើមន្ត្រីនៃចលនាហាម៉ាស។

អ៊ីស្រាអែលវាយប្រហារតាមអាកាសលើកាតា
10/09/2025

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយអូស្ត្រាលី

(VOVWORLD) - អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ដូច្នេះនៅពេលទទួលអគ្គទេសាភិ បាលអូស្ត្រាលី លោកស្រី Sam Mostyn ក្នុងឱកាសដែលលោកស្រីអគ្គទេសាភិបាលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ។ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា អូស្ត្រាលីគឺជាដៃគូដ៏គួរឱ្យទុកចិត្តរបស់វៀតណាម; ដោយសង្ឃឹមថា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយរបស់ភាគីទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នឹងអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយអូស្ត្រាលី
10/09/2025

ពិធីទទួលស្វាគមន៍អគ្គទេសាភិបាលអូស្ត្រាលីក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿង និងភរិយា បានរៀបចំពិធីទទួលស្វាគមន៍អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម។

ពិធីទទួលស្វាគមន៍អគ្គទេសាភិបាលអូស្ត្រាលីក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
10/09/2025

កងទ័ពប្រជាជនវៀតណាមប្តេជ្ញាបន្តរួមចំណែកកសាងអាស៊ានមួយសាមគ្គីភាពនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

(VOVWORLD) - នេះជាការអះអាងរបស់នាយឧត្តមសេនីយ៍ ង្វៀន តឹន គឿង (Nguyen Tan Cuong)ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ក្នុងកិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិអាស៊ាន លើកទី២២ (ACDFM-២២) ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា នៅរដ្ឋធានី Kuala Lumpur (ម៉ាឡេស៊ី)។

កងទ័ពប្រជាជនវៀតណាមប្តេជ្ញាបន្តរួមចំណែកកសាងអាស៊ានមួយសាមគ្គីភាពនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
10/09/2025

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នាពេលខាងមុខ

(VOVWORLD) - នៅថ្ងៃទី ៩ និងទី ១០ ខែកញ្ញា ២០២៥ នៅទីក្រុង Port Dickson ប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន អាស៊ាន+៣ (APT) និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ដើម្បីពិនិត្យការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសលោក Dang Hoang Giang ប្រធាន SOM អាស៊ានរបស់វៀតណាមបានចូលរួមយ៉ាងសកម្ម និងបានរួមចំណែកសំខាន់ៗជាច្រើនចំពោះកិច្ចប្រជុំកំពូល។

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នាពេលខាងមុខ
10/09/2025

វៀតណាមអះអាងការប្តេជ្ញាចិត្តចំពោះអនាគតនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ នាថ្ងៃទី៩ ខែកញ្ញា បានបើកសម័យពិភាក្សាបើកចំហមួយស្តីពី "អនាគតនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ" តាមគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូង (ប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែកញ្ញា ឆ្នាំ ២០២៥) ដោយមានការសម្របសម្រួលជាមួយប្រទេសដាណឺម៉ាកនិងប៉ាគីស្ថាន។

វៀតណាមអះអាងការប្តេជ្ញាចិត្តចំពោះអនាគតនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
10/09/2025

សហគមន៍អន្តរជាតិព្រួយបារម្ភអំពីការវាយប្រហាររបស់អ៊ីស្រាអែលនៅកាតា

(VOVWORLD) - នាថ្ងៃទី ៩ ខែកញ្ញា មហាសន្និបាតអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើការដឹកនាំរបស់ចលនាអ៊ីស្លាមហាម៉ាសដែលមានវត្តមាននៅក្នុងរដ្ឋធានីដូហានៃប្រទេសកាតា។

សហគមន៍អន្តរជាតិព្រួយបារម្ភអំពីការវាយប្រហាររបស់អ៊ីស្រាអែលនៅកាតា
10/09/2025

នេប៉ាល់៖ ប្រធានាធិបតី Paudel លាលែងពីតំណែង បន្ទាប់ពីនាយករដ្ឋមន្ត្រី Oli ចាកចេញពីទីស្នាក់​ការរបស់​ខ្លួន

(VOVWORLD) - កាលពីថ្ងៃទី 9 ខែកញ្ញា មិនយូរប៉ុន្មានបន្ទាប់ពីទទួលយកការលាលែងពីនាយករដ្ឋមន្ត្រី KP Sharma Oli ប្រធានាធិបតីនេប៉ាល់ Ram Chandra Paudel ក៏បានសម្រេចចិត្តចាកចេញពីទីស្នាក់ការរបស់ខ្លួន ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងពីការតវ៉ាដែលដឹកនាំដោយយុវជន និងកំហឹងសាធារណៈចំពោះអំពើពុករលួយ និងការត្រួតពិនិត្យឌីជីថល។

នេប៉ាល់៖ ប្រធានាធិបតី Paudel លាលែងពីតំណែង បន្ទាប់ពីនាយករដ្ឋមន្ត្រី Oli ចាកចេញពីទីស្នាក់​ការរបស់​ខ្លួន
10/09/2025

បើកមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០

(VOVWORLD) - នាថ្ងៃទី ៩ ខែកញ្ញា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ (UNGA-៨០) បានបើកជាផ្លូវការនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។

បើកមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០