មនុស្សចំនួន ៨នាក់ត្រូវស្លាប់និងបាត់ខ្លួន ក្រោយព្យុះ Kajiki, នាយករដ្ឋមន្ត្រីបញ្ជាណែនាំជំនះពុះពាររាល់ផលវិបាកនិងស្តារផលិតកម្មឡើងវិញ
(VOVWORLD) - គិតត្រឹមម៉ោង ៣:០០ រសៀល ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ ខ្យល់ព្យុះនិងទឹកជំនន់ បានបណ្តាលឲ្យមនុស្សចំនួន ៧នាក់ត្រូវស្លាប់ មនុស្ស ១ នាក់ ត្រូវបាត់ខ្លួននិងមនុស្សចំនួន ៣៤ នាក់ផ្សេងទៀតបានរងរបួស។ ផ្ទះសម្បែង និងសាលារៀនជាង ៨.៧០០ខ្នង បានប៉ើងដំបូល ឬខូចខាត។ ដើមឈើជិត ២១.០០០ ដើមត្រូវបាក់។ ផ្លូវចរាចរណ៍ សំណង់ធារាសាស្ត្រ ប្រព័ន្ធអគ្គិសនី និងទូរគមនាគមន៍ ជាច្រើនត្រូវបានបំផ្លាញ។










