ចិនបញ្ជាក់ពីវឌ្ឍនភាពក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក
(VOVWORLD) - អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិននាថ្ងៃទី ២៧ ខែមិថុនា បានឲ្យដឹងថា ក្រុមការងារសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ចិន និងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានបញ្ជាក់ពីព័ត៌មានលម្អិត អំពីក្របខ័ណ្ឌនៃការអនុវត្តនៃ មតិឯកភាពសំខាន់ៗដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបានក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ៥ ខែមិថុនាព្រមទាំងពង្រឹងរាល់លទ្ធផលនៃកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវប្រទេសស្វីស។










