មនុស្សជិត ៣០ នាក់បានស្លាប់នៅក្នុងការវាយប្រហារភេរវកម្មនៅ Kashmir ប្រទេសឥណ្ឌា
(VOVWORLD) - យ៉ាងហោចណាស់ មានអ្នកទេសចរ ២៦ នាក់ រួមទាំងជនបរទេសពីរនាក់ដែលមានសញ្ជាតិអ៊ីតាលី និងអ៊ីស្រាអែល បានស្លាប់ និងប្រហែល ២០ នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារភេរវកម្មនៅទីរួមស្រុក Pahalgam តំបន់ Jammu និង Kashmir ភាគខាងជើងប្រទេសឥណ្ឌា កាលពីរសៀលថ្ងៃទី ២២ មេសា។ នេះត្រូវបានចាត់ទុកជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតនៅជ្រលង Kashmir ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។










