EU អនុម័តលើផែនការពង្រឹងការពារជាតិក្នុងតម្លៃ ៨០០ ពាន់លានអឺរ៉ូ និងសន្យាគាំទ្រអ៊ុយក្រែន
(VOVWORLD) - នៅកិច្ចប្រជុំកំពូលវិសាមញ្ញរបស់សហភាពអឺរ៉ុប (EU) ដែលបានធ្វើឡើងកាល ពីថ្ងៃទី ៦ ខែមីនា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក មេដឹកនាំនៃប្រទេស សមាជិកសហភាពអឺរ៉ុបទាំង ២៧ បានអនុម័តលើផែនការ "បំពាក់អាវុធសម្រាប់អឺរ៉ុប ឡើងវិញ" ក្នុងតម្លៃចំនួន ៨០០ ពាន់លានអឺរ៉ូរបស់គណៈកម្មការអឺរ៉ុប ដើម្បីពង្រឹង ការការពារជាតិសម្រាប់ទ្វីបទាំងមូល។










