រដ្ឋសភាវៀតណាមអនុម័តលើច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (ធ្វើវិសោធនកម្ម) ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា
(VOVWORLD) - បន្តសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នៅវិមានរដ្ឋសភា (ហាណូយ) រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើ ច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (ធ្វើវិសោធនកម្ម) ដោយមានសមាជិករដ្ឋសភាចំនួន ៤៦៣/៤៨៥ ចូលរួមបោះឆ្នោតគាំទ្រ ស្មើនឹងអត្រា ៩៦,៨៦%។ ច្បាប់ស្តីពីការរៀបចំរដ្ឋា ភិបាល (ធ្វើវិសោធនកម្ម) នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥។










