ព័ត៍មាន

15/02/2025

យន្តការ និងគោលនយោបាយដើម្បីទាក់ទាញធនធានទាំងអស់សម្រាប់អភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ កុម្ភៈ នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ក្នុងរបៀបវារៈសម័យ ប្រជុំវិសាមញ្ញលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ រដ្ឋសភាបានពិភាក្សា ជាក្រុមលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយមួយចំនួន ដើម្បីដោះស្រាយការលំបាកឧបសគ្គក្នុងសកម្មភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

យន្តការ និងគោលនយោបាយដើម្បីទាក់ទាញធនធានទាំងអស់សម្រាប់អភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
15/02/2025

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ កុម្ភៈ នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាម (ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានអញ្ជើញចូលរួម ទិវាបុណ្យ “ពណ៌នានិទាឃរដូវលើទូទាំងមាតុភូមិ” ឆ្នាំ ២០២៥។

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន
15/02/2025

ប្រទេសទាំងមូលបានជួយឧបត្ថម្ភការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម ជិត ១០៦.២០០ ខ្នង

(VOVWORLD) - យោងតាមព័ត៌មានរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ បណ្ដាខេត្តក្រុងទូទាំងប្រទេស បានជួយឧបត្ថម្ភការ លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមជាង ៥.៥៥០ ខ្នង ដែលនាំឱ្យចំនួនផ្ទះ បណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមត្រូវបានលុបបំបាត់សរុប កើនឡើងចំនួន ១០៦.១៨៩ ខ្នង។

ប្រទេសទាំងមូលបានជួយឧបត្ថម្ភការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម ជិត ១០៦.២០០ ខ្នង
15/02/2025

ក្រុមហ៊ុនធំទីពីររបស់កូរ៉េខាងត្បូងស្វែងរកឱកាសសហប្រតិបត្តិការនិង ពង្រីកការវិនិយោគនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយក រដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Chey Tae-won ប្រធានក្រុមហ៊ុន SK Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ខាងត្បូង (KCCI)។

ក្រុមហ៊ុនធំទីពីររបស់កូរ៉េខាងត្បូងស្វែងរកឱកាសសហប្រតិបត្តិការនិង ពង្រីកការវិនិយោគនៅវៀតណាម
15/02/2025

អ៊ីស្រាអែល និងក្រុមហាម៉ាស់ធ្វើការផ្លាស់ប្តូរចំណាប់ខ្មាំងនិង​អ្នកទោសលើកទី៦

(VOVWORLD) - នាថ្ងៃទី ១៥ ខែកុម្ភៈ អ៊ីស្រាអែល និងចលនាហាម៉ាសបានធ្វើការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោសលើកទី ៦ ក្នុងដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀង ឈប់បាញ់ដែលកំពុងជាធរមាននៅតំបន់ហ្គាហ្សា ។

អ៊ីស្រាអែល និងក្រុមហាម៉ាស់ធ្វើការផ្លាស់ប្តូរចំណាប់ខ្មាំងនិង​អ្នកទោសលើកទី៦
15/02/2025

វៀតណាមមានភូមិសិប្បកម្មចំនួនពីរ ដែល​មាន​វត្តមាន​​ក្នុង​បណ្តាញទីក្រុងសិប្បកម្ម​ច្នៃប្រឌិតពិភពលោក​

(VOVWORLD) - នាយប់ថ្ងៃទី ១៤ ខែកុម្ភៈ នៅបរមរាជវាំង Thang Long (ហាណូយ) បានប្រព្រឹត្តិទៅពិធីទទួលស្គាល់ ភូមិសេរ៉ាមិក Bat Trang និងភូមិតម្បាញសូត្រ Van Phuc ជាសមាជិកនៃបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតពិភពលោក ដែលត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។

វៀតណាមមានភូមិសិប្បកម្មចំនួនពីរ ដែល​មាន​វត្តមាន​​ក្នុង​បណ្តាញទីក្រុងសិប្បកម្ម​ច្នៃប្រឌិតពិភពលោក​
15/02/2025

សន្និសីទសន្តិសុខទីក្រុង Munich ពិភាក្សាអំពីបញ្ហាប្រឈមផ្នែក​សន្តិសុខសកល

(VOVWORLD) - នាថ្ងៃទី ១៤ ខែកុម្ភៈ សន្និសីទសន្តិសុខទីក្រុង Munich (MSC) លើកទី ៦១ បានបើកជាផ្លូវការនៅសណ្ឋាគារ Bayerischer Hof ក្នុងទីក្រុង Munich រដ្ឋ Bavaria ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។

សន្និសីទសន្តិសុខទីក្រុង Munich ពិភាក្សាអំពីបញ្ហាប្រឈមផ្នែក​សន្តិសុខសកល
15/02/2025

អគ្គលេខាធិការអាស៊ានជឿជាក់​លើតួនាទីដឹកនាំរបស់ម៉ាឡេស៊ីក្នុងអណត្តិប្រធាន​ឆ្នាំ ២០២៥

(VOVWORLD) - នាថ្ងៃទី ១៤ កុម្ភៈ អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយតំណាងអចិន្ត្រៃយ៍របស់ម៉ាឡេស៊ីប្រចាំអាស៊ាន លោក ឯកអគ្គរដ្ឋទូត Datin Sarah Al Bakri Devadason នៅទីស្នាក់ការអាស៊ានក្នុងរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

អគ្គលេខាធិការអាស៊ានជឿជាក់​លើតួនាទីដឹកនាំរបស់ម៉ាឡេស៊ីក្នុងអណត្តិប្រធាន​ឆ្នាំ ២០២៥
14/02/2025

អាមេរិកចង់បន្តការចរចារគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ីនិងចិន

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីម្សិលមិញ (ថ្ងៃទី ១៣ ខែកុម្ភៈ) ថា លោកចង់ចាប់ផ្តើមការចរចារឡើងវិញស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ជាមួយរុស្ស៊ីនិងចិន ដោយសង្ឃឹមថា ប្រទេសទាំងបីនឹងយល់ព្រមកាត់បន្ថយចំនួន ៥០% នៃថវិកាការពារជាតិនៅក្នុងវិស័យនេះ។

អាមេរិកចង់បន្តការចរចារគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ីនិងចិន
14/02/2025

សភាអាមេរិកឡាទីននិងការាបៀន អំពាវនាវឱ្យសហរដ្ឋអាមេរិកដកគុយបាចេញពីបញ្ជី "អ្នកឧបត្ថម្ភភេរវកម្ម"

(VOVWORLD) - នាថ្ងៃទី ១៣ ខែកុម្ភៈ សភាអាមេរិកឡាទីននិងការាបៀន (ប៉ាឡាទីណូ) បានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដកគុយបាចេញពី "បញ្ជីប្រទេសដែលគេជឿថា ជាអ្នកឧបត្ថម្ភភេរវកម្ម"។

សភាអាមេរិកឡាទីននិងការាបៀន អំពាវនាវឱ្យសហរដ្ឋអាមេរិកដកគុយបាចេញពីបញ្ជី "អ្នកឧបត្ថម្ភភេរវកម្ម"