មេដឹកនាំរុស្ស៊ី និងអាមេរិកគ្រោងនឹងជួបគ្នានៅអារ៉ាប៊ីសាអូឌីត
(VOVWORLD) - នាថ្ងៃទី១២ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងមានជំនួបជាលើកដំបូងជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នៅអារ៉ាប៊ីសាអូឌីត។

(VOVWORLD) - នាថ្ងៃទី១២ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងមានជំនួបជាលើកដំបូងជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នៅអារ៉ាប៊ីសាអូឌីត។

(VOVWORLD) - នាថ្ងៃទី ១២ ខែកុម្ភៈ ការិយាល័យប្រធានាធិបតីស៊ីរីបានឲ្យដឹង ថា ប្រធានាធិបតី លោក Ahmed Al-Sharaa បានសង្កត់ធ្ងន់លើទំនាក់ទំនងយុទ្ធសាស្ត្រជិតស្និទ្ធជាមួយរុស្ស៊ីនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។

(VOVWORLD) - នៅថ្ងៃទី ១១ ខែកុម្ភៈ នៅទីស្នាក់ការអ.ស.ប នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តិទៅពិធីអបអរសាទរខួបលើកទី ១០ ទិវាអន្តរជាតិនារីផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដើម្បីលើកតម្កើងការខិតខំប្រឹងប្រែងរបស់ស្ត្រីនៅជុំវិញពិភពលោកជម្នះរាល់ការលំបាកនិងបញ្ហាប្រឈម ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាឈានឆ្ងាយទៅក្នុងលំហអវកាស។

(VOVWORLD) - ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកុម្ភៈ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Bui Hoang Phuong បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីសកម្មភាពបញ្ញាសិប្បនិមិត្ត (AI) នៅទីក្រុងប៉ារីស ប្រទេសបារាំង។

(VOVWORLD) - នៅខាងក្រៅសកម្មភាពក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារដើម្បីចូលរួមកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក (WGS) ២០២៥ នៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (UAE) នាថ្ងៃទី ១២ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបជាមួយអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul Gheit។

(VOVWORLD) - នាថ្ងៃទី ១២ កុម្ភៈ ស្ថាប័នពាណិជ្ជកម្មវៀតណាមនៅឥណ្ឌាបានរៀបចំសិក្ខាសាលាអនឡាញប្រកបដោយជោគជ័យដោយប្រធានបទ “ថវិកាឥណ្ឌាឆ្នាំ ២០២៥ និងឱកាសសម្រាប់សហគ្រាសវៀតណាមវិនិយោគនៅឥណ្ឌា”។

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើថាក្រុមហ៊ុន Samsung គ្រុបគាំទ្រវៀតណាមក្នុងការបង្កើនសមត្ថភាពរបស់សហគ្រាសក្នុងប្រទេស ដើម្បីអាចចូលរួមប្រកបដោយប្រសិទ្ធ ភាពក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ សកលរបស់គ្រុប; ជំរុញកិច្ចសហប្រតិបត្តិការដើម្បីនាំសហគ្រាសបច្ចេកវិទ្យាឌីជីថល វៀត ណាមឱ្យក្លាយជាដៃគូក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ Samsung។

(VOVWORLD) - នាថ្ងៃទី ១២ ខែកុម្ភៈ បន្តសកម្មភាពនៅកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភព លោកឆ្នាំ ២០២៥(WGS ២០២៥) ដែលប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអាមីរ៉ាតអារ៉ាប់រួម (UAE) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំចំនួនពីរស្តីពី "សេដ្ឋកិច្ចកំពុងរីកចម្រើន" និង "សកម្មភាពឆ្ពោះទៅរកគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព" ក្នុងក្រប ខ័ណ្ឌនៃសន្និសីទនេះ។

(VOVWORLD) - ពិធីបើកសម័យប្រជុំលើកទី ១៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការយូណេស្កូ ស្តីពីការអភិរក្ស និងពង្រីកភាពចម្រុះនៃការបញ្ចេញមតិវប្បធម៌ (ហៅថា អនុសញ្ញាឆ្នាំ ២០០៥) បានប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែកុម្ភៈ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានដឹកនាំកិច្ចប្រជុំ ដោយស្តាប់របាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ផ្លូវដែក (វិសោធនកម្ម)។
