វៀតណាមសម្រេចបានកំណើន ៧,០៩% ក្នុងឆ្នាំ២០២៤
(VOVWORLD) - នាព្រឹកថ្ងៃទី ៦ មករា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានស្ថិតិទូទៅបានប្រកាសព័ត៌មានថា ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៧,០៩% លើសពីគោលដៅដែលបានដាក់ចេញ ៦,៥% ដោយអាស្រ័យលើសេវាកម្ម និងផលិតកម្មឧស្សាហកម្ម។










