ស្រុកស្រែ

08/12/2023

ជនជាតិ Co Tu នៅ​តំបន់ព្រៃ​ភ្នំ​នៃ​ខេត្ត Quang Nam ដាំ​​ចេកសៀម​ដើម្បី​រួច​ផុត​ពី​ភាព​ក្រីក្រ

(VOVWORLD) - នៅខេត្ត Quang Nam គ្រួសារជនជាតិ Co Tu ជាច្រើនគ្រួបានដាំដើមចេកសៀម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ នេះគឺដំណាំដែលងាយស្រួលដាំដុះ នាំមកនូវប្រាក់ចំណូលស្នូល ជួយប្រជាជនរួចផុតពីភាពក្រីក្រ ស្ថិរភាពជីវភាពរស់នៅ។

ជនជាតិ Co Tu នៅ​តំបន់ព្រៃ​ភ្នំ​នៃ​ខេត្ត Quang Nam ដាំ​​ចេកសៀម​ដើម្បី​រួច​ផុត​ពី​ភាព​ក្រីក្រ
01/12/2023

ប្រជាជន​ឃុំ Lang ខេត្ត Quang Nam ​រួច​ផុត​ពី​ភាព​ក្រីក្រ​ដោយ​ដាំ​ដើម​បាគីច

(VOVWORLD) - ឃុំ Lang ជាឃុំមួយក្នុងចំណោមឃុំដាំដើមបាគីចស្នូលនៅស្រុក Tay Giang ខេត្ត Quang Nam។ ដោយអាស្រ័យលើការដាំដើមបាគីច ប្រជាជនឃុំ Langបានរួចផុត ពី ភាពក្រីក្រ ហើយជីវភាពកាន់តែត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រជាជន​ឃុំ Lang ខេត្ត Quang Nam ​រួច​ផុត​ពី​ភាព​ក្រីក្រ​ដោយ​ដាំ​ដើម​បាគីច
24/11/2023

មនុស្សឆ្នើមកសាងសាមគ្គីភាពនៅភូមិស្រុកតំបន់ព្រៃភ្នំ Yen Bai

(VOVWORLD) - នាប៉ុន្មានឆ្នាំកន្លងទៅ ជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅស្រុក Tram Tau ខេត្ត Yen Bai កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងការផ្លាស់ប្តូរនោះមានការរួមវិភាគទានដ៏សំខាន់របស់ព្រឹទ្ធាចារ្យភូមិ មេភូមិ និងមនុស្សដែលមានកិត្យានុភាពក្នុងសហគមន៍គឺជា មនុស្សឆ្នើមក្នុងការកសាងសាមគ្គីភាព ជួយជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅទីនេះអភិវឌ្ឍន៍ជីវភាពសម្បូរធូធារ និងសុភមង្គល។

មនុស្សឆ្នើមកសាងសាមគ្គីភាពនៅភូមិស្រុកតំបន់ព្រៃភ្នំ Yen Bai
17/11/2023

លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅស្រុកព្រៃភ្នំ Bac Yen ខេត្ត Son La

(VOVWORLD) - ដោយបានកំណត់ថាការរស់នៅសុខដុមរមនាគឺជាការបោះជំហានដ៏សំខាន់ក្នុងការងារលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គម្រោង និងគោលនយោបាយសុខុមាលភាពសង្គមជាច្រើនត្រូវបានខេត្ត Son La អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ នៅតាមស្រុកព្រៃភ្នំនានា ក្នុងនោះមានស្រុក Bac Yen គ្រួសារក្រីក្រជាច្រើនគ្រួត្រូវបានជួយឧបត្ថម្ភទុនផលិតកម្ម ដើម្បីកែលម្អរបររកស៊ី លុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន។ គោលនយោបាយទាំងនេះបានបង្កើតការផ្លាស់ប្តូរជាបណ្តើរៗនៅក្នុងតំបន់ដែលមានស្ថានភាពលំបាក។

លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅស្រុកព្រៃភ្នំ Bac Yen ខេត្ត Son La
10/11/2023

ប្រជាសិករខេត្ត Son La ក្លាយទៅជាសេដ្ឋីពីរបរដាំកាហ្វេ

(VOVWORLD) - ក្នុងរយៈពេលកន្លងទៅ ចម្ការពោត និងចម្ការដំឡូងមីដែលផ្តល់ទិន្នផលទាបនៅខេត្ត Son La ត្រូវបានប្រជាជនផ្លាស់ប្ដូរទៅជាចម្ការកាហ្វេខៀវស្រងាត់វិញ។ ដោយសមស្របទៅនឹងអាកាសធាតុ ដីធ្លី ហើយនប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដំណាំកាហ្វេបានក្លាយទៅជាដំណាំដាំដុះស្នូល នាំមកនូវប្រាក់ចំណូលខ្ពស់ដល់ប្រជាកសិករខេត្ត Son La ក្នុងនោះប្រជាកសិករជាច្រើនបានក្លាយទៅជាសេដ្ឋី។

ប្រជាសិករខេត្ត Son La ក្លាយទៅជាសេដ្ឋីពីរបរដាំកាហ្វេ
03/11/2023

ភូមិ Tan Hoa ពីចំណុចកណ្ដាលនៃទឹកជំនន់ខេត្ត Quang Binh ទៅជា​ភូមិ​ទេសចរណ៍​​​ល្អ​បំផុត​នៅលើពិភពលោក

(VOVWORLD) - នាថ្ងៃទី ១៩ ខែតុលាកន្លងទៅ ភូមិទេសចរណ៍ Tan Hoa (នៅស្រុក Minh Hoa ខេត្ត Quang Binh) បានឈ្នះពានរង្វាន់ភូមិទេសចរណ៍ដ៏ល្អបំផុតនៅលពិភពលោកឆ្នាំ ២០២៣ (Best Tourism Village) ដែលត្រូវបានអង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រគល់ជូន។ កិត្តិនាមនេះគឺជាលទ្ធផលពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជន ក៏ដូចជាអង្គភាពទេសចរណ៍នានាក្នុងដំណើរការនាំភូមិ Tan Hoa ពីចំណុះស្នូលនៃទឹកជំនន់របស់ខេត្ត Quang Binh ទៅជាតំបន់ភ្លឺ នៃវិស័យទេសចរណ៍វៀតណាម។

ភូមិ Tan Hoa ពីចំណុចកណ្ដាលនៃទឹកជំនន់ខេត្ត Quang Binh ទៅជា​ភូមិ​ទេសចរណ៍​​​ល្អ​បំផុត​នៅលើពិភពលោក
27/10/2023

នាំពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh ឈានទៅមុខ

(VOVWORLD) - Quang Nam គឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន ២ ដែលបានដាំដើមយិនស៊ិន Ngoc Linh នៅវៀតណាម។ យិនស៊ិន Ngoc Linh គឺជាប្រភេទឱសថដ៏ថ្លៃ និងកម្រ ហើយដុះ នៅតំបន់ភ្នំ Ngoc Linh តែប៉ុណ្ណោះ ក្នុងខេត្តចំនួនពីរគឺ Quang Nam និង Kon Tum ។ សំដៅការពារ និងនាំពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh ឆ្ពោះទៅមុខនោះ នាខែសីហា ឆ្នាំ ២០១៦ នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានផ្ដល់វិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រសម្រាប់ផលិតផលយិនស៊ិន Ngoc Linh ដល់ខេត្តចំនួនពីរគឺ Quang Nam និង Kon Tum ។ នៅខេត្ត Quang Nam យិនស៊ិន Ngoc Linh ត្រូវបានដាំ

នាំពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh ឈានទៅមុខ
19/10/2023

ឃុំ Muong Lum ផ្លាស់ប្ដូរមុខមាត់ថ្មី

(VOVWORLD) - ឃុំ Muong Lum តាមភាសា Thái មានន័យថា តំបន់ដីដែលត្រូវបំភ្លេចចោល។ តំបន់ដីនេះគឺជាស្រុកកំណើតបដិវត្តន៍ ហើយជាទីកន្លែងបង្កើតសាខាបក្សដើមដំបូងនៃបក្សភាគស្រុក Yen Chau ខេត្ត Son La ក្នុងឆ្នាំ ១៩៤៨។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការយកចិត្តទុកដាក់របស់រដ្ឋ និងខេត្ត Son La ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកាន់តែអភិវឌ្ឍន៍ ហើយស្រុកកំណើត Muong Lum កាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។

ឃុំ Muong Lum ផ្លាស់ប្ដូរមុខមាត់ថ្មី
04/10/2023

បច្ចេកវិជ្ជា eGap - កម្មវិធីប្រតិបត្តិអេឡិចត្រូនិចកសិកម្ម

(VOVWORLD) - ដោយផ្ដើមចេញពីតម្រូវការជាក់ស្តែងរបស់អតិថិជន ដែលចាំបាច់ត្រូវមានតម្លាភាពអំពីប្រភពដើមផលិតផល និងបម្រើការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម ក្រុមអ្នកវិទ្យាសាស្ត្រមកពីសហភាពសហករណ៍សេដ្ឋកិច្ចឌីជីថលវៀតណាម (VDECA) បានបង្កើតកញ្ចប់ដំណោះស្រាយអភិបាលកិច្ចឌីជីថលកសិកម្ម ៤.០ eGap ដោយប្រតិបត្តិនៅលើមូលដ្ឋានគ្រឹះ eGap.vn ។ នេះគឺជាច្រកព័ត៌មានគ្រប់គ្រង ឃ្លាំមើល ត្រួតពិនិត្យប្រកបដោយតម្លាភាព និងតភ្ជាប់ទីផ្សារកសិផលវៀតណាម។ បច្ចុប្បន្ននេះ ខេត្ត ក្រុងជាង ១០ បានប្រើប្រាស់កម្មវិធីនេះប្រកបដោយជោគជ័យ។

បច្ចេកវិជ្ជា eGap - កម្មវិធីប្រតិបត្តិអេឡិចត្រូនិចកសិកម្ម
22/09/2023

មុខរបរធ្វើទឹកត្រីនៅឃុំ Tam Thanh ខេត្ត Quang Nam

(VOVWORLD) - ក្រៅពីផលិតផលទឹកត្រីប្រពៃណី សិប្បកម្មផលិតទឹកត្រីជាច្រើននៅឃុំ Tam Thanh ក៏មានផលិតផលផ្សេងទៀតដូចជា ម៉ាំសាច់ជ្រូក ទឹកត្រី ត្រីងៀត និងយីហឺគ្រប់ប្រភេទ។

មុខរបរធ្វើទឹកត្រីនៅឃុំ Tam Thanh ខេត្ត Quang Nam