ភូមិផលិតចង្ក្រានដីឥដ្ឋ Phu Tho នៅខេត្តអានយ៉ាង
(VOVWORLD) - ចង្ក្រានដីឥដ្ឋ គឺជាផលិតផលដ៏ពិសេសដោយឡែកនៃតំបន់ទន្លេបឹងបួរភាគខាងត្បូង។ អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ ភូមិ Phu Tho (ខេត្តអានយ៉ាង) គឺជាកន្លែងថែរក្សាមុខរបរសិប្បកម្មប្រពៃណីនេះ។

(VOVWORLD) - ចង្ក្រានដីឥដ្ឋ គឺជាផលិតផលដ៏ពិសេសដោយឡែកនៃតំបន់ទន្លេបឹងបួរភាគខាងត្បូង។ អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ ភូមិ Phu Tho (ខេត្តអានយ៉ាង) គឺជាកន្លែងថែរក្សាមុខរបរសិប្បកម្មប្រពៃណីនេះ។

(VOVWORLD) - របរត្បាញសំណាញ់ឫស្សីជារបរប្រពៃណីដែលមានតាំងពីយូរលង់មក របស់ប្រជាជនឃុំ My Tra ទីក្រុង Cao Lanh ខេត្ត Dong Thap។ ឆ្លងកាត់ការឡើងចុះជាច្រើន មុខរបរនេះហាក់បីដូចជាហៀបនឹងសាបសូន្យបាត់បង់ទៅហើយ ប៉ុន្តែថ្មីៗនេះបានរីកចម្រើនឡើងវិញ ហើយអ្នកដែលនៅតែប្រកបមុខរបរនេះ សុទ្ធតែមានក្ដីសប្បាយរីករាយដោយសារតែជីវភាពរស់នៅមានស្ថេរភាព និងប្រសើរឡើង។

(VOVWORLD) - ទីរួមខេត្ត Tan Chau ខេត្ត អានយ៉ាង តាំងពីយូរលង់ណាស់មកហើយ ត្រូវបានមនុស្សជាច្រើនហៅដោយឈ្មោះដ៏ស្រស់ស្អាតថា "ទឹកដីសូត្រ" ព្រោះកន្លែងនេះជាស្រុកកំណើតនៃប្រភេទសូត្រដែលមានគុណភាពខ្ពស់ជាងគេនោះ គឺសូត្រ Lanh My A។ ភូមិ ប្រកបរបរចិញ្ចឹមដង្កូវនាង និងតម្បាញសូត្រ បង្កើតឡើងកេរ្តិ៍ឈ្មោះដ៏ល្បីៗជាមួយនឹងផលិតផលសូត្រ Tan Chau។

(VOVWORLD) - ភូមិប្រកបរបរត្បាញកន្ទេល Ca Hom - Ben Ba ស្ថិតនៅឃុំ Ham Tan ស្រុក Tra Cu ដោយមាន ៨០% នៃចំនួនប្រជាពលរដ្ឋប្រកបមុខរបរនេះ ជាជនជាតិខ្មែរ។ របរត្បាញកន្ទេល មានវត្តមាននៅក្នុងខេត្តត្រាវិញចាប់ពីឆ្នាំ ១៩២០ នៅពេលដែលមាមីងក្នុងស្រុក ទៅសួរសុខទុក្ខសាច់ញាតិនៅខេត្ត Ca Mau ហើយ "រៀនបាន” ពីមុខរបរនេះដោយចៃដន្យ។ នៅឆ្នាំ ១៩៤០ តំបន់ Ca Hom - Ben Ba ទាំងមូលបានចាប់ផ្តើមធ្វើកន្ទេលដើម្បីយកមកលក់នៅផ្សារ។ ដោយសំណាងល្អ ភូមិរបរនេះបានឈានចូលដំណាក់កាលរីកចម្រើនដ៏ខ្លាំងក្លាតាំងពីឆ្នាំ ១៩៦០។

(VOVWORLD) - ភូមិប្រកបរបរធ្វើមួកសេះ Phu Gia ស្រុក Phu Cat ខេត្ត Binh Dinh គឺជាភូមិរបរមួយដែលមានអាយុកាលយូរយារណាស់មកហើយ។ មួកសេះ Phu Gia ត្រូវបានប្រជាជនជាច្រើនហៅថា "ស្នាដៃឯក" នៃដួន ពីព្រោះនេះជាផលិតផលសិប្បកម្មវិចិត្រសិល្បៈដ៏ប្លែកពីគេ ហើយបង្កប់នូវសញ្ញាសម្គាល់វប្បធម៌ និងកម្រាស់ប្រវត្តិសាស្ត្រ ចាប់តាំងពីរាជកាលស្ដេច Quang Trung រហូតមកដល់បច្ចុប្បន្ន។ ថ្មីៗនេះ “មុខរបរធ្វើមួកសេះ Phu Gia” ទើបតែត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះគឺជាមោទនភាពរបស់អ្នកដែលនៅតែថែរក្សារបរប្រពៃណីជារៀងរាល់ថ្ងៃ។

(VOVWORLD) - ភូមិ Pac Ra ឃុំ Ly Bon ស្រុក Bao Lam ខេត្ត Cao Bang មានក្រុមប្រជុំជីវភាពសាសនាប្រូតេស្តង់ (Tin Lanh)។ រយៈពេលពីរដងក្នុងមួយសប្តាហ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ និងរសៀលថ្ងៃអាទិត្យ នៅឯកន្លែងប្រជុំនៅផ្ទះរបស់លោក Hoang A Di នៅភូមិ Pac Ra តែងតែបន្លឺឡើងនូវបទចម្រៀងកោតសរសើរព្រះកាតូលិក សម្លេងអានព្រះគម្ពីរ និងការអធិស្ឋាន។

(VOVWORLD) - កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះធ្លុះធ្លាយទ្រុឌទ្រោម គឺជាគោលនយោបាយទាន់ពេលវេលារបស់ខេត្ត Cao Bang ដោយជួយជនក្រីក្រ “តាំងលំនៅ ប្រកបអាជីព” ឈានឡើងរក្សាលំនឹងជីវភាពរស់នៅ។ ដោយមានវីធីសាស្ត្រដោយម្ចាស់ការ និងភាពបត់បែនជាច្រើន ស្រុក Ha Quang បានអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ហើយក្លាយជាចំណុចភ្លឺរបស់ខេត្ត Cao Bang។

(VOVWORLD) - ភូមិ Na Ca ស្ថិតនៅទីរួមស្រុក Pac Miau ស្រុក Bao Lam ខេត្ត Cao Bang។ នៅក្នុងភូមិមានគ្រួសារចំនួនជាង ១៥០ គ្រួសារ ដែលមានចំនួនប្រជាជនជាង ៨៣០ នាក់ ភាគច្រើនជាជនជាតិ Mong និងជនជាតិ Dao។ ប្រជាជនភាគច្រើននៅទីនេះ កាន់សាសនាប្រូតេស្តង់ (Tin Lanh) ហើយរួមគ្នាកសាងភូមិឲ្យកាន់តែសុខសាន្តនិងសុភមង្គល។

(VOVWORLD) - ស្រុក Ha Quang នៅខេត្ត Cao Bang ជាស្រុកព្រំដែននៅតំបន់ភ្នំភាគខាងជើងវៀតណាម។ ស្រុកនេះមានឃុំ-ទីរួមស្រុកចំនួន ២១ ប្រជាជនភាគច្រើនជាជនជាតិភាគតិច។ ដោយសារស្ថិតនៅតំបន់ភ្នំខ្ពស់ ការធ្វើដំណើរជួបការលំបាកហើយបរិមាណទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំមានកម្រិតទាប បណ្តាលឱ្យខ្វះទឹកសម្រាប់ការបង្កបង្កើនផល ដូច្នេះជីវភាពរស់នៅរបស់ប្រជាជននៅទីនេះជួបការលំបាកយ៉ាងខ្លាំង។ ស្រុកកំពុងខិតខំប្រឹងប្រែង ឈានឡើងរួចផុតពីភាពក្រីក្រនៅឆ្នាំ២០២៥។

(VOVWORLD) - Hoai Khao គឺជាភូមិតូចមួយក្នុងឃុំ Quang Thanh ស្រុក Nguyen Binh ខេត្ត Cao Bang។ នេះជាកន្លែងដែលជនជាតិ Dao Tien រស់នៅ។ ដោយមានទេសភាពដ៏ស្រស់ស្អាត និងអត្តសញ្ញាណវប្បធម៌ជនជាតិដ៏វិសេសវិសាល ខេត្ត Cao Bang បានកសាង Hoai Khao ទៅជាភូមិទេសចរណ៍សហគមន៍ អភិវឌ្ឍន៍ទេសចរណ៍ដោយផ្សារភ្ជាប់ជាមួយនឹងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។
