ស្លឹកម្លូវបៃតងនៃភូមិ Vi Thuy
(VOVWORLD) - ប្រជាជនវៀតណាមតែងនិយាយថា "ម្លូស្លាមួយដុំគឺជាដើមរឿង" ដូច្នេះហើយ ស្លឹកម្លូនិងផ្លែស្លា គឺជារបស់ដែលមិនអាចខ្វះបានក្នុងឱកាសសំខាន់ៗដូចជា៖ ពិធីសែន ពិធីមង្គលការ... ហើយលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតបែបសាមញ្ញនេះ នៅតែត្រូវបានថែរក្សានៅភូមិម្លូ Vi Thuy ស្រុក Vi Thuy ខេត្ត Hau Giang។ ប្រជាជន Vi Thuy បានផ្សារភ្ជាប់ជាមួយនឹងរបរដាំដើមម្លូតាំងពីយូរណាស់មកហើយ និងកំពុងប្រែក្លាយផលិតផលនេះទៅជាលក្ខណៈវប្បធម៌ដ៏ពិសេសប្រចាំស្រុក។










