ភូមិផ្កានៅលើខ្ពង់រាប Lam Vien
(VOVWORLD) - ស្ថិតនៅរយៈកម្ពស់ជាង ១៤០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដោយមានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ និងសីតុណ្ហភាពជាមធ្យមត្រឹម ១៨ ដល់ ២២ អង្សារសេ ទីក្រុង Da Lat ខេត្ត Lam Dong ត្រូវបានគេដាក់ឈ្មោះថា ជាទឹកដីនៃផ្ការាប់ពាន់ប្រភេទ។ រហូតមកដល់ពេលនេះ ទីក្រុង Da Lat បានអភិវឌ្ឍន៍ភូមិផ្កាប្រពៃណីដោយមានទ្រង់ទ្រាយធំ និងម៉ាកយីហោផ្ទាល់ខ្លួន។ ប្រការនេះបានរួមចំណែកបង្កើតឡើងលក្ខណៈពិសេសដោយឡែកនៃទឹកដីនេះ។










