ខិតខំថែរក្សាមុខរបរជាងទងប្រាក់ប្រពៃណី Dinh Cong ទីក្រុងហាណូយ
(VOVWORLD) - មុខរបរជាងទងប្រាក់នៅភូមិ Dinh Cong ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ មានអាយុកាលតាំងពីសតវត្សរ៍ទី ៧ មក ជាមួយនឹងលក្ខណៈពិសេសដោយឡែកដែលមិនអាចឃើញនៅទីកន្លែងផ្សេងទៀតបានឡើយ។ ឆ្លងកាត់ការឡើងចុះជាច្រើនរាប់មិនអស់ ដោយការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញនិងក្លៀវក្លារបស់សិប្បករដ៏ប៉ិនប្រសប់ របរជាងទងប្រាក់ប្រពៃណីនៃភូមិ Dinh Cong ត្រូវបានស្តារឡើងវិញ អភិរក្ស ហើយក្លាយជាលក្ខណៈវិសេសវិសាលក្នុងវប្បធម៌រាប់ពាន់ឆ្នាំនៃរដ្ឋធានីហាណូយ។










