ដំណើរយកឈ្នះលើរបាំប្រពៃណីឥណ្ឌូនេស៊ីរបស់អ្នកគ្រូជនជាតិវៀតណាមម្នាក់
(VOVWORLD) - ក្នុងនាមជាអ្នកគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ អ្នកស្រី Nguyen Thi Hau មិន នឹកស្មានថា រូបខ្លូនអាចរាំរបាំ និងដណ្ដើមបានអាហារូបករណ៍ខាងសិល្បៈនោះឡើយ។ ប៉ុន្តែ ក្រោយរយៈពេល ៣ ខែហាត់រាំរបាំនៅទីក្រុង Padang ខេត្ត Sumatra ភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី បានជួយឲ្យអ្នកគ្រូ ដែលមានអាយុ ២៩ ឆ្នាំ មកពី វៀតណាម មានការផ្លាស់ប្ដូរជាច្រើន។










