ការនាំចេញរបស់ចិនទៅកាន់ទ្វីបអាហ្វ្រិកអាចលើសពី ២០០ ពាន់លានដុល្លារនៅឆ្នាំនេះ
(VOVWORLD) - ការនាំចេញរបស់ចិនទៅកាន់បណ្តាប្រទេសអាហ្វ្រិក ត្រូវបានព្យាករណ៍ថា អាចលើសពី ២០០ ពាន់លានដុល្លារនៅឆ្នាំនេះ។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ តម្លៃនាំចេញរបស់ខឿនសេដ្ឋកិច្ចធំជាងគេទី ២ នៅលើពិភពលោកទៅកាន់ទ្វីបអាហ្វ្រិកបានឈានដល់ ១២២ ពាន់លានដុល្លារអាមេរិក។








