វៀតណាមអំពាវនាវឱ្យកម្ពុជានិងថៃ មានភាពអត់ធ្មត់និងអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានពេញលេញ
(VOVWORLD) - នៅថ្ងៃទី ៨ ខែធ្នូ ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះស្ថានភាពតានតឹងដែលបានផ្ទុះឡើងរវាងកម្ពុជា និងថៃនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានលើកច្បាស់ថា វៀតណាមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពតានតឹងបច្ចុប្បន្នរវាងកម្ពុជា និងថៃ។










