ព័ត៍មាន

06/12/2025

ការនាំចេញរបស់ចិនទៅកាន់ទ្វីបអាហ្វ្រិកអាចលើសពី ២០០ ពាន់លានដុល្លារនៅឆ្នាំនេះ

(VOVWORLD) - ការនាំចេញរបស់ចិនទៅកាន់បណ្តាប្រទេសអាហ្វ្រិក ត្រូវបានព្យាករណ៍ថា អាចលើសពី ២០០ ពាន់លានដុល្លារនៅឆ្នាំនេះ។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ តម្លៃនាំចេញរបស់ខឿនសេដ្ឋកិច្ចធំជាងគេទី ២ នៅលើពិភពលោកទៅកាន់ទ្វីបអាហ្វ្រិកបានឈានដល់ ១២២ ពាន់លានដុល្លារអាមេរិក។

ការនាំចេញរបស់ចិនទៅកាន់ទ្វីបអាហ្វ្រិកអាចលើសពី ២០០ ពាន់លានដុល្លារនៅឆ្នាំនេះ
06/12/2025

ទិវាបុណ្យវៀតណាម​សុភមង្គល​លើក​ដំបូង​

(VOVWORLD) - នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីបើកទិវាបុណ្យវៀតណាមសុភមង្គលឆ្នាំ ២០២៥ ដោយចាប់ផ្តើមដំណើររយៈពេល ៣ ថ្ងៃដ៏មានអត្ថន័យ ដើម្បីរីកសាយភាយ និងចែករំលែកសុភមង្គល។ ទិវាបុណ្យវៀតណាមសុភមង្គលលើកដំបូងនេះ ត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទូរទស្សន៍វៀតណាម និងសមាគមវិចិត្រករថតរូបវៀតណាម។

ទិវាបុណ្យវៀតណាម​សុភមង្គល​លើក​ដំបូង​
06/12/2025

សហរដ្ឋអាមេរិកប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ

(VOVWORLD) - នៅថ្ងៃទី ៥ ខែធ្នូ សហរដ្ឋអាមេរិកបានប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីចំនួន ៣៣ ទំព័រ ដែលគូសបញ្ជាក់ពីអាទិភាពគោលនយោបាយសន្តិសុខក្នុងស្រុក និងបរទេសក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

សហរដ្ឋអាមេរិកប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ
06/12/2025

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

(VOVWORLD) - នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ
06/12/2025

Amazon នឹងជួយវៀតណាយក្លាយជាមជ្ឈមណ្ឌលនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នារសៀលថ្ងៃទី ៥ ខែធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ ថាញ់ឡុង បានទទួលជួបលោកស្រី Susan Pointer អនុប្រធានទទួលបន្ទុកគោល នយោបាយសាធារណៈសកលរបស់សម្ព័ន្ធក្រុមហ៊ុន Amazon របស់សហរដ្ឋអាមេរិក។

Amazon នឹងជួយវៀតណាយក្លាយជាមជ្ឈមណ្ឌលនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍
06/12/2025

វៀតណាមចូលរួមក្នុងពិធីបុណ្យទេសចរណ៍វាលខ្សាច់សាហារ៉ា

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបាននិយាយថា ក្រៅពីស្នាដៃបោះពុម្ព ផ្សាយមួយចំនួនដែលឧទ្ទេសនាមអំពីផលិតផលទេសចរណ៍របស់ Saigontourist និង Vietravel ស្តង់របស់វៀតណាមនៅក្នុងពិធីបុណ្យនេះក៏មានរូបថតធំៗជាច្រើន នៃរមណីយដ្ឋានដ៏ល្បីល្បាញនៅក្នុងប្រទេសវៀតណាមផងដែរ។

វៀតណាមចូលរួមក្នុងពិធីបុណ្យទេសចរណ៍វាលខ្សាច់សាហារ៉ា
06/12/2025

ពិធីប្រគល់ពានរង្វាន់ VinFuture លើកទី ៥

(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែធ្នូ ពិធីប្រគល់ពានរង្វាន់ VinFuture លើកទី ៥ ត្រូវបានប្រារព្ធ ធ្វើឡើងនៅទីក្រុងហាណូយ។ នេះជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានទំហំរង្វាន់ដ៏ធំបំផុតនៅលើពិភពលោកដែលផ្តួចផ្តើមដោយប្រទេស វៀតណាម។

ពិធីប្រគល់ពានរង្វាន់ VinFuture លើកទី ៥
05/12/2025

ខេត្ត Dong Thap កត់ត្រាលទ្ធផលវិជ្ជមានក្នុងការទប់ស្កាត់ការនេសាទ IUU

(VOVWORLD) - ខេត្ត Dong Thap បច្ចុប្បន្នមានកំពង់ផែនេសាទកម្រិត ២ ចំនួន ២កន្លែង (កំពង់ផែនេសាទទ្រង់ទ្រាយ ហេដ្ឋារចនាសម្ព័ន្ធ និងទិន្នផលធំ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលទូកនេសាទប្រវែង ១៥ ម៉ែត្រឡើងទៅ) នោះគឺ៖ កំពង់ផែនេសាទ My Tho និងកំពង់ផែនេសាទ Vam Lang។

ខេត្ត Dong Thap កត់ត្រាលទ្ធផលវិជ្ជមានក្នុងការទប់ស្កាត់ការនេសាទ IUU
05/12/2025

គណៈប្រតិភូនៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បំពេញ​ទស្សនកិច្ចនៅប្រទេសស៊ីរីជាលើកដំបូង

(VOVWORLD) - គណៈប្រតិភូនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានមកដល់ប្រទេសស៊ីរី នាថ្ងៃទី ៤ ខែធ្នូ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ទីភ្នាក់ងារនេះទៅកាន់ប្រទេសមជ្ឈិមបូព៌ា បន្ទាប់ពីជម្លោះជាងមួយទសវត្សរ៍។

គណៈប្រតិភូនៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បំពេញ​ទស្សនកិច្ចនៅប្រទេសស៊ីរីជាលើកដំបូង