ព័ត៍មាន

09/12/2025

ខេត្តក្វាងនិញ អនុវត្តការគ្រប់គ្រងឌីជីថលអ្នកទេសចរដែលមកទស្សនាឈូងសមុទ្រហាឡុង

(VOVWORLD) - ចាប់ពីថ្ងៃទី១០ ខែធ្នូ ខេត្តក្វាងនិញ តម្រូវឱ្យភ្នាក់ងារទេសចរណ៍ និងអ្នកលក់សំបុត្រប្រមូលព័ត៌មានពេញលេញរបស់អ្នកទេសចរនៅពេលមកទស្សនាឈូងសមុទ្រហាឡុង ដើម្បីបង្កើនការគ្រប់គ្រង និងបម្រើដល់ការផ្លាស់ប្តូរឌីជីថល។ យោងតាមបទប្បញ្ញត្តិថ្មី អ្នកទេសចរវៀតណាមត្រូវតែបង្ហាញអត្តសញ្ញាណប័ណ្ណពលរដ្ឋ ឬលេខកូដអត្តសញ្ញាណរបស់ខ្លួន។

ខេត្តក្វាងនិញ អនុវត្តការគ្រប់គ្រងឌីជីថលអ្នកទេសចរដែលមកទស្សនាឈូងសមុទ្រហាឡុង
09/12/2025

ខេត្តក្វាងនិញខិតខំបង្ហើយការងារបើកចំណាយដើមទុនវិនិយោគសាធារណៈនៅក្នុងខែធ្នូ

(VOVWORLD) - រហូតដល់ចុងខែវិច្ឆិកា ខេត្តក្វាងនិញបានបើកចំណាយដើមទុនជាង ៧.៤០០ ពាន់លានដុង ដែលសម្រេចបាន ៦២.៥% នៃផែនការដែលនាយករដ្ឋមន្ត្រីបានដាក់ចេញ។ ដើម្បីបំពេញគោលដៅបើកចំណាយថវិកាចំនួន ១០០% ក្នុងឆ្នាំ ២០២៥ ខេត្តមានគោលបំណងចំណាយថវិកាយ៉ាងហោចណាស់ ៤.៦០០ ពាន់ លានដុងនៅក្នុងខែធ្នូ។

ខេត្តក្វាងនិញខិតខំបង្ហើយការងារបើកចំណាយដើមទុនវិនិយោគសាធារណៈនៅក្នុងខែធ្នូ
09/12/2025

រុស្ស៊ីចង់ឱ្យបញ្ហាទាក់ទងនឹងជម្លោះជាមួយអ៊ុយក្រែនត្រូវបានធ្វើឡើងដោយបើកចំហ

(VOVWORLD) - នាថ្ងៃទី ៨ ខែធ្នូ នៅក្នុងបរិបទនៃការចរចាត្រីភាគីលើដំណើរការសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលមានការវិវឌ្ឍថ្មីៗជាច្រើន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូត្រូវក្តាប់ជាប់អំពីលទ្ធផលនៃវគ្គធ្វើការ រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន បន្ទាប់ពីការពិគ្រោះយោបល់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅថ្ងៃទី ២ ខែធ្នូ។

រុស្ស៊ីចង់ឱ្យបញ្ហាទាក់ទងនឹងជម្លោះជាមួយអ៊ុយក្រែនត្រូវបានធ្វើឡើងដោយបើកចំហ
09/12/2025

លើកទឹកចិត្តសហគ្រាសឯកជនឱ្យចូលរួមក្នុងការវិនិយោគលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ

(VOVWORLD) - នៅរសៀលថ្ងៃទី ៨ ខែធ្នូ ក្នុងអំឡុងពេលពិភាក្សានៅសាលប្រជុំអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍថាមពលជាតិដំណាក់កាល ២០២៦ - ២០៣០ ខ្លឹមសារមួយដែលត្រូវបានប្រតិភូចាប់អារម្មណ៍ខ្លាំង និងផ្តល់មតិយោបល់ នោះគឺតម្រូវការសម្រាប់យន្តការមួយដើម្បីលើកទឹកចិត្តសហគ្រាសឯកជនឱ្យចូលរួមក្នុងការស្រាវជ្រាវ និងវិនិយោគលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរម៉ូឌុលខ្នាតតូច (SMR)។

លើកទឹកចិត្តសហគ្រាសឯកជនឱ្យចូលរួមក្នុងការវិនិយោគលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ
09/12/2025

ឆ្ពោះទៅកសាងការនេសាទប្រកបដោយចីរភាព

(VOVWORLD) - តំបន់ឆ្នេរសមុទ្រនៅវៀតណាមកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ ចាប់ពីការគ្រប់គ្រងដ៏តឹងរ៉ឹង តម្លាភាពនៃប្រភពដើម និងការរៀបចំរចនាសម្ព័ន្ធឡើងវិញការនេសាទ... ប្រទេសវៀតណាមកំពុងកសាងមុខរបរនេសាទប្រកបដោយចីរភាព។

ឆ្ពោះទៅកសាងការនេសាទប្រកបដោយចីរភាព
09/12/2025

អង្គការសហប្រជាជាតិអំពាវនាវឲ្យថៃនិងកម្ពុជាបន្ថយភាពតានតឹង

(VOVWORLD) - អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric នៅថ្ងៃទី ៨ ខែធ្នូ (ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក) បានឲ្យដឹងថា លោកអគ្គលេខាធិការ Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវិវត្តថ្មីបំផុតរវាងថៃ និងកម្ពុជា។

អង្គការសហប្រជាជាតិអំពាវនាវឲ្យថៃនិងកម្ពុជាបន្ថយភាពតានតឹង
09/12/2025

អង្គការសហប្រជាជាតិអំពាវនាវរកថវិកាចំនួន ៣៣ ពាន់លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់មនុស្ស ១៣៥ លាននាក់ដែលត្រូវការជំនួយ

(VOVWORLD) - ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) នៅថ្ងៃទី ៨ ខែធ្នូ បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយឧបត្ថម្ភថវិកាចំនួន ៣៣ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២៦ ដើម្បីជួយមនុស្សប្រហែល ១៣៥ លាននាក់ដែលប្រឈមមុខនឹងផលវិបាកនៃសង្គ្រាម គ្រោះមហន្តរាយអាកាសធាតុ រញ្ជួយដី ជំងឺរាតត្បាត និងកង្វះខាតស្បៀងអាហារ។

អង្គការសហប្រជាជាតិអំពាវនាវរកថវិកាចំនួន ៣៣ ពាន់លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់មនុស្ស ១៣៥ លាននាក់ដែលត្រូវការជំនួយ
09/12/2025

ពិធីបើកមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣៣ ត្រូវបានប្រារព្ធឡើងនៅយប់នេះ

(VOVWORLD) - ពិធីបើកមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣៣ (Sea Games ៣៣) បានប្រារព្ធធ្វើឡើងនៅវលាម៉ោង ១៩និង៣០នាទី នាថ្ងៃទី ៩ ខែធ្នូ នៅពហុកីឡដ្ឋាន Rajamangala ទីក្រុងបាងកក ប្រទេសថៃ។

ពិធីបើកមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣៣ ត្រូវបានប្រារព្ធឡើងនៅយប់នេះ
09/12/2025

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ កៀរគរធនធានសង្គមទាំងមូលដើម្បីឧបត្ថម្ភដល់ការសាងសង់និងជួសជុលផ្ទះសម្រាប់ប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នមជ្ឈិម និងតភ្ជាប់បណ្តាញអ៊ីនធឺណិតជាមួយមូលដ្ឋាននានា ស្តីពីការអនុវត្ត "យុទ្ធនាការក្វាងទ្រុង" ដើម្បីសាងសង់ និងជួសជុលផ្ទះឡើងវិញយ៉ាងឆាប់រហ័ស សម្រាប់គ្រួសារដែលមានផ្ទះដួលរលំ ទឹកហូរច្រោះ ឬខូចខាតយ៉ាងធ្ងន់ធ្ងរដោយព្យុះនិងទឹកជំនន់នាពេលថ្មីៗនេះ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ កៀរគរធនធានសង្គមទាំងមូលដើម្បីឧបត្ថម្ភដល់ការសាងសង់និងជួសជុលផ្ទះសម្រាប់ប្រជាជន