ព័ត៍មាន

13/11/2025

ព្រះមហាក្សត្រហ្ស៊កដានី បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein និងគណៈប្រតិភូបានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរព្រះរាជទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ - ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គភថង។

ព្រះមហាក្សត្រហ្ស៊កដានី បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
13/11/2025

បណ្តាខេត្ត Vinh Long Quang Ninh និង​ Thanh Hoa ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

(VOVWORLD) - អនុវត្តន៍ខែកំពូលប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) ខេត្ត ក្រុងជាច្រើនកំពុងពន្លឿនការអនុវត្តវិធានការគាំទ្រផ្នែកគោលនយោបាយ និងបច្ចេកវិទ្យាជាច្រើន។

បណ្តាខេត្ត Vinh Long Quang Ninh និង​ Thanh Hoa ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
13/11/2025

ឥណ្ឌាប្រ​កាសការផ្ទុះគ្រាប់បែកក្នុង​រថយន្តនៅបន្ទាយក្រហម ជាអំពើភេរវកម្ម

(VOVWORLD) - រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃទី១២ ខែវិច្ឆិកា បានប្រកាសថា ការផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅក្បែរបន្ទាយក្រហម (Red Fort) ក្នុងរដ្ឋធានីញូវដេលី គឺជា "អំពើភេរវកម្ម"។

ឥណ្ឌាប្រ​កាសការផ្ទុះគ្រាប់បែកក្នុង​រថយន្តនៅបន្ទាយក្រហម ជាអំពើភេរវកម្ម
13/11/2025

សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក អនុម័តលើកញ្ចប់ថវិកាជួយ​រក្សាប្រតិបត្តិការ​រដ្ឋាភិបាល

(VOVWORLD) - នាយប់ថ្ងៃទី១២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ សំដៅបញ្ចប់ការបិទទ្វារដ្ឋាភិបាលសហរដ្ឋ ដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ដោយបើកផ្លូវសម្រាប់ការបន្តកម្មវិធីជំនួយស្បៀងអាហារ ការទូទាត់ប្រាក់បៀវត្សដល់បុគ្គលិករាប់ពាន់នាក់ និងការស្តារប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសឡើងវិញ។

សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក អនុម័តលើកញ្ចប់ថវិកាជួយ​រក្សាប្រតិបត្តិការ​រដ្ឋាភិបាល
13/11/2025

ការតាំងពិព័រណ៍ធំបំផុតនៅអាស៊ីអាគ្នេយ៍ Sial Interfood ២០២៥ - ឱកាសសម្រាប់កសិផលវៀតណាម

(VOVWORLD) - ការតាំងពិព័រណ៍ Sial Interfood ២០២៥ បានបើកនាថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី។ នេះគឺជាពិព័រណ៍អន្តរជាតិដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ គ្រឿងផ្សំ និងឧបករណ៍កែច្នៃម្ហូបអាហារ។

ការតាំងពិព័រណ៍ធំបំផុតនៅអាស៊ីអាគ្នេយ៍ Sial Interfood ២០២៥ - ឱកាសសម្រាប់កសិផលវៀតណាម
13/11/2025

លោកអគ្គលេខាបក្ស តូ ឡឹម ចុះត្រួតពិនិត្យនិងធ្វើការនៅគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh

(VOVWORLD) - «អាកាសយានដ្ឋានអន្តរជាតិ Long Thanh ត្រូវតែជាគំរូថ្មីនៃហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ទំនើប ប្រកបដោយចីរភាព និងឆ្លាតវៃ»។ នេះជាការសង្កត់ធ្ងន់របស់អគ្គលេខាបក្ស លោក តូ ឡឹម ក្នុងអំឡុងពេលចុះត្រួតពិនិត្យនិងធ្វើការនៅគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងខេត្ត Dong Nai។

លោកអគ្គលេខាបក្ស តូ ឡឹម ចុះត្រួតពិនិត្យនិងធ្វើការនៅគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh
13/11/2025

រឹតបន្តឹងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជាកសាងព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទីពីរ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅខេត្ត តៃនិញ លោកនាយឧត្តមសេនីយ៍ ហ្វ៊ាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានជួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ ជាតិកម្ពុជា។

រឹតបន្តឹងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជាកសាងព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍
13/11/2025

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Gia Lai

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៥ ទិវាប្រពៃណីនៃរណសិរ្សឯកភាពជនជាតិ វៀតណាម ដែលសព្វថ្ងៃជារណសិរ្សមាតុភូមិ វៀតណាម (ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩៣០ - ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥) នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូល ជួយប្រជាពលរដ្ឋនៅ តំបន់លំនៅដ្ឋាន Thang Kien ឃុំ De Gi ខេត្ត Gia Lai។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Gia Lai
13/11/2025

រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគោលដៅកំណើន GDP ក្នុងឆ្នាំ២០២៦ ពី ១០% ឡើងទៅ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ដោយបន្តសម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាម នីតិកាលទី ១៥ អង្គប្រជុំបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៦។

រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគោលដៅកំណើន GDP ក្នុងឆ្នាំ២០២៦ ពី ១០% ឡើងទៅ
13/11/2025

ជំនួបប្រាស្រ័យនាយទាហានវ័យក្មេងព្រំដែនវៀតណាម-កម្ពុជាឆ្នាំ២០២៥

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃជំនួបមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា នៅខេត្ត តៃនិញ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានសម្របសម្រួលរៀបចំកម្មវិធី "ជំនួបប្រាស្រ័យនាយទាហានវ័យក្មេងព្រំដែនវៀត ណាម-កម្ពុជា ឆ្នាំ២០២៥" និងសិក្ខាសាលាក្រោមប្រធានបទ "ពូនជ្រុំប្រពៃណី ស្ថាបនា អនាគត"។

ជំនួបប្រាស្រ័យនាយទាហានវ័យក្មេងព្រំដែនវៀតណាម-កម្ពុជាឆ្នាំ២០២៥