មនុស្សជាង ៤០ នាក់ត្រូវស្លាប់និងបាត់ខ្លួនបន្ទាប់ពីព្យុះ Bualoi
(VOVWORLD) - គិតត្រឹមម៉ោង ១១:០០ ព្រឹកថ្ងៃទី 30 ខែកញ្ញា ខ្យល់ព្យុះ Bualoi និងភ្លៀងទឹកជំនន់ ផ្គរ រន្ទះ និងការរអិលបាក់ដី បានបណ្តាលឲ្យមនុស្សជាង ៤០ នាក់បានស្លាប់ និងបាត់ខ្លួន ផ្ទះរាប់សែនខ្នងរងការខូចខាត ស្រូវនិងដំណាំជាច្រើនម៉ឺនហិកតាត្រូវបានលិចលង់; ផលិតផលជលផលជិត ៧.៣០០ ហិកតាត្រូវរងការខូចខាត; ទំនប់វារីអគ្គិសនី ច្រាំងទន្លេនិងឆ្នេរសមុទ្រជាង ៦.៤០០ ម៉ែត្របានដួលរលំ ហើយកើតឡើងឧប្បត្តិហេតុទំនប់ទឹកចំនួន ១១ កន្លែង។ ខេត្ត Thanh Hoa, Nghe An, Ha Tinh, និងខេត្ត Quang Tri បានរងការដាច់ចរន្តអគ្គិសនី។










