ព័ត៍មាន

28/08/2025

អ៊ីស្រាអែលធ្វើការវាយប្រហារតាមជើង​អាកាសជាច្រើនដងលើប្រទេសស៊ីរី

(VOVWORLD) - បើទោះបីជាកំពុងធ្វើការចរចាជាមួយស៊ីរីលើកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងក្នុងតំបន់ព្រំដែនក៏ដោយ ក៏ប៉ុន្មានថ្ងៃថ្មីៗនេះ កងទ័ពជើងអាកាសអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសជាច្រើនដង សំដៅទៅលើប្រទេសជិតខាង ដោយផ្តោតលើទីតាំងយោធានៃរបបចាស់។

អ៊ីស្រាអែលធ្វើការវាយប្រហារតាមជើង​អាកាសជាច្រើនដងលើប្រទេសស៊ីរី
28/08/2025

សហរដ្ឋអាមេរិករឹតបន្តឹងលក្ខខណ្ឌទិដ្ឋាការសម្រាប់និស្សិត និងអ្នកសារព័ត៌មានបរទេស

(VOVWORLD) - រដ្ឋបាលរបស់លោកប្រធានាធិបតី Trump នៅថ្ងៃទី ២៧ ខែសីហាបានប្រកាសសេចក្តីព្រាងនៃបទប្បញ្ញត្តិថ្មី ដើម្បីកំណត់ថេរវេលានៃទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ អ្នកចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងអ្នកកាសែតបរទេស ជំនួសឱ្យយន្តការដែលអាចបត់បែនបានដូចពីមុន។

សហរដ្ឋអាមេរិករឹតបន្តឹងលក្ខខណ្ឌទិដ្ឋាការសម្រាប់និស្សិត និងអ្នកសារព័ត៌មានបរទេស
28/08/2025

ការហាត់សមបឋមថ្នាក់រដ្ឋ នៃពិធីព្យុហយាត្រា ដង្ហែក្បួននៅទីលាន Ba Dinh​

(VOVWORLD) -នាយប់ថ្ងៃទី ២៧ សីហា ការហាត់សមបឋមថ្នាក់រដ្ឋនៃពិធីព្យុហយាត្រានិងដង្ហែក្បួនអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី ២ កញ្ញា បានប្រព្រឹត្តទៅនៅទីលាន Ba Dinh ទីក្រុងហាណូយ។ មុនពេលចាប់ផ្តើមការហាត់សមបឋម នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ រួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋបានជូនអំណោយនិងលើកទឹកចិត្តដល់កងកម្លាំងដែលចូលរួមក្នុងពិធីព្យុហយាត្រានិងដង្ហែក្បួន។

ការហាត់សមបឋមថ្នាក់រដ្ឋ នៃពិធីព្យុហយាត្រា ដង្ហែក្បួននៅទីលាន Ba Dinh​
27/08/2025

វៀតណាមគឺជាគំរូនៃការតស៊ូដើម្បីឯករាជ្យ សេរីភាព និងការអភិវឌ្ឍ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) ប្រធានគណៈកម្មការកិច្ចការបរទេស-សហប្រតិ បត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា លោក សួស យ៉ារ៉ា បានផ្តល់បទ សម្ភាសន៍ដល់អ្នកសារព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ក្នុងនោះអះអាងនូវតួនាទី ដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្រោមការណែនាំរបស់លោកប្រធានហូជីមិញ ដែលបានតំរង់ទិសនិងនាំឲ្យប្រទេសវៀតណាមសម្រេចបានសមិទ្ធផលដ៏ធំធេងដូចសព្វថ្ងៃនេះ។

វៀតណាមគឺជាគំរូនៃការតស៊ូដើម្បីឯករាជ្យ សេរីភាព និងការអភិវឌ្ឍ
27/08/2025

ការហាត់សមបឋមថ្នាក់រដ្ឋ នៃពិធីព្យុហយាត្រា ដង្ហែរក្បួនអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិនៅទីលាន Ba Dinh

(VOVWORLD) - មនុស្សជាង ៤ ម៉ឺននាក់នឹងចូលរួមនៅក្នុងការហាត់សមបឋមថ្នាក់រដ្ឋនៃពិធី ព្យុហយាត្រា ដង្ហែរក្បួន អបអរសាទរខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា នៅទីលាន Ba Dinh ទីក្រុងហាណូយ នាយប់ថ្ងៃទី ២៧ ខែសីហា។

ការហាត់សមបឋមថ្នាក់រដ្ឋ នៃពិធីព្យុហយាត្រា ដង្ហែរក្បួនអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិនៅទីលាន Ba Dinh
27/08/2025

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយសមាជិកសភាជាច្រើនជំនាន់

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ សីហា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក តូ ឡឹម បានអញ្ជើញចូលរួម និងធ្វើជាអធិបតីក្នុងជំនួបសំណេះ សំណាលជាមួយសមាជិកសភាជាច្រើនជំនាន់ ក្នុងឱកាសរំលឹកខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (១៩៤៥-២០២៥) និងឆ្ពោះទៅ ខួបលើកទី ៨០ ទិវាបោះឆ្នោតសកលលើកទី១ ដើម្បីជ្រើសតាំងរដ្ឋសភាវៀតណាម (១៩៤៦-២០២៦)។

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយសមាជិកសភាជាច្រើនជំនាន់
27/08/2025

អង្គការសហប្រជាជាតិ អំពាវនាវឱ្យឈប់បាញ់ជាបន្ទាន់ខណៈដែលបាតុកម្មផ្ទុះឡើងនៅអ៊ីស្រាអែលទាមទារឱ្យបញ្ឈប់សង្គ្រាម

(VOVWORLD) - អ្នកនាំពាក្យអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការដែលប្រតិបត្តិការផ្តល់ជំនួយអន្តរជាតិត្រូវបានអាជ្ញាធរអ៊ីស្រាអែលរារាំងជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវឱ្យមានការឈប់បាញ់ជាបន្ទាន់ និងធានាឱ្យមានការទទួល បានជំនួយមនុស្សធម៌ពេញលេញនៅទូទាំងតំបន់ហ្គាហ្សា ក៏ដូចជាការដោះលែង ចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌផងដែរ។

អង្គការសហប្រជាជាតិ អំពាវនាវឱ្យឈប់បាញ់ជាបន្ទាន់ខណៈដែលបាតុកម្មផ្ទុះឡើងនៅអ៊ីស្រាអែលទាមទារឱ្យបញ្ឈប់សង្គ្រាម
27/08/2025

ប្រធានាធិបតីអាមេរិកលោក Donald Trump គំរាមដំឡើងពន្ធលើប្រទេសនានាដែលដាក់ពន្ធឌីជីថល

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២៥ ខែសីហា បាន គំរាមដំឡើងពន្ធបន្ថែមគួរឲ្យកត់សម្គាល់ លើទំនិញនាំចេញពីប្រទេសនានាដែលបាន ដាក់ពន្ធឌីជីថល លុះត្រាតែប្រទេសទាំងនេះលុបចោលប្រភេទពន្ធនោះ។

ប្រធានាធិបតីអាមេរិកលោក Donald Trump គំរាមដំឡើងពន្ធលើប្រទេសនានាដែលដាក់ពន្ធឌីជីថល
27/08/2025

សហគមន៍ជនវៀតណាមនៅបណ្ដាខេត្តភាគពាយ័ព្យកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិ

(VOVWORLD) - ពិធីអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ -ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) បានប្រព្រឹត្តទៅ កាលពីយប់ថ្ងៃទី ២៦ ខែសីហា នៅខេត្តបាត់ដំបង (ប្រទេសកម្ពុជា)។

សហគមន៍ជនវៀតណាមនៅបណ្ដាខេត្តភាគពាយ័ព្យកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិ
27/08/2025

ច្រកព្រំដែនឆ្លាតវៃវៀតណាម-ចិន៖ ដំណោះស្រាយពង្រីកទំហំអភិវឌ្ឍន៍ពាណិជ្ជកម្មតាមព្រំដែន

(VOVWORLD) - កិច្ចសហប្រតិបត្តិការរវាងវៀត ណាមនិងចិនក្នុងការកសាង “ច្រកព្រំដែនឆ្លាតវៃ” រួមចំណែកលុបបំបាត់ការកក់ស្ទះចរាចរទំនិញ ជាពិសេសផលិតផលកសិកម្ម។

ច្រកព្រំដែនឆ្លាតវៃវៀតណាម-ចិន៖ ដំណោះស្រាយពង្រីកទំហំអភិវឌ្ឍន៍ពាណិជ្ជកម្មតាមព្រំដែន