លោកនាយករដ្ឋមន្ត្រី៖ “កសាងមជ្ឈមណ្ឌលពិព័រណ៍ជាតិដោយមានលំដាប់ថ្នាក់ពិភពលោកនិងតំបន់”
(VOVWORLD) - នាថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃ គម្រោងមជ្ឈមណ្ឌលពិព័រណ៍ជាតិនៅឃុំ Co Loa ស្រុក Dong Anh ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ត្រូវតែកសាង មជ្ឈមណ្ឌលពិព័រណ៍ដោយមានលំដាប់ថ្នាក់ពិភពលោកនិងតំបន់ រួមចំណែកជំរុញ ឧស្សាហកម្មវប្បធម៌និងលេងកម្សាន្ត។









