ព័ត៍មាន

20/05/2025

មតិ ៩៩,៧% យល់ស្របនឹងសេចក្តីព្រាងសេចក្តីសម្រេចធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣

(VOVWORLD) - បន្ទាប់ពីរយៈពេល ១៥ ថ្ងៃនៃការរៀបចំទម្រង់ផ្សេងៗនៃការប្រមូលមតិមក រហូតមកដល់ពេលនេះ មានមតិជាង ៧១៧ ពាន់បានចូលរួមចំណែកក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលក្នុងនោះមានជាង ៧១៥ ពាន់មតិយល់ស្រប (ស្មើនឹង ៩៩,៧%)។

មតិ ៩៩,៧%  យល់ស្របនឹងសេចក្តីព្រាងសេចក្តីសម្រេចធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣
20/05/2025

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបអគ្គលេខាធិការរងទីមួយនៃគណបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិក

(VOVWORLD) - អគ្គលេខាបក្ស លោកតូ ឡឹម បានស្វាគមន៍ និងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងរវាងភាគីទាំងពីរ និងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងប្រពៃណីល្អប្រសើររវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបអគ្គលេខាធិការរងទីមួយនៃគណបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិក
20/05/2025

វៀតណាមចូលរួមសម័យប្រជុំលើកទី៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34)

(VOVWORLD) - នាថ្ងៃទី ១៩ ឧសភា គណៈ ប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang រួមជាមួយតំណាងការិយាល័យរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងនគរបាល ការបរទេស យុត្តិធ៌ម អយ្យការណ៍ប្រជាជនកំពូល និងស្ថានទូតវៀតណាមប្រចាំនៅអូទ្រីស បានចូលរួមសម័យប្រជុំលើកទី ៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្ម និងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34) នៅទីក្រុងវីយែនប្រទេសអូទ្រីស។

វៀតណាមចូលរួមសម័យប្រជុំលើកទី៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34)
20/05/2025

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយនាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកយូណេស្កូ

(VOVWORLD) - នាព្រឹកថ្ងៃទី ២០a ឧសភា នៅទីស្នាក់ការមជ្ឈិមបក្សនៅទីក្រុងហាណូយ អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញជួប សន្ទនាជាមួយលោក Lazare Eloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ)។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយនាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកយូណេស្កូ
20/05/2025

Houthi ប្រកាសបិទទីក្រុងកំពង់ផែធំបំផុតរបស់អ៊ីស្រាអែល

(VOVWORLD) - កងកម្លាំង Houthi របស់ប្រទេសយេម៉ែនបានប្រកាសកាលពីថ្ងៃទី ១៩ ខែឧសភាថា ពួកគេកំពុងបង្កើនការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល រួមទាំងការបិទផ្លូវទីក្រុងកំពង់ផែ Haifa ដ៏ធំបំផុតរបស់អ៊ីស្រាអែល។

Houthi ប្រកាសបិទទីក្រុងកំពង់ផែធំបំផុតរបស់អ៊ីស្រាអែល
20/05/2025

មេដឹកនាំសហភាពអឺរ៉ុប និងអង់គ្លេសស្វាគមន៍ជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នាថ្ងៃទី ១៩ ឧសភា នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានសម្តែងជំនឿ ថា ភាពជាដៃគូថ្មីជាមួយសហភាពអឺរ៉ុប (EU) នឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ បន្ទាប់ពីចក្រភពអង់គ្លេសបានចាកចេញពី EU (ហៅកាត់ថា Brexit) កាលពីប្រាំឆ្នាំមុន។

មេដឹកនាំសហភាពអឺរ៉ុប និងអង់គ្លេសស្វាគមន៍ជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី
20/05/2025

ប្រធានាធិបតីអាមេរិក-រុស្ស៊ជួបសម្ទនាតាមទូរស័ព្ទ ដើម្បីស្វែងរករបកគំហើញសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់នៅអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ១៩ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិប តីរុស្ស៊ី លោក Vladimir Putin ដែលមានរយៈពេលជាង ២ ម៉ោង។ នេះជាសកម្មភាពការទូតថ្មីបំផុតរវាងអាមេរិកនិងរុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះរុស្ស៊ី - អ៊ុយក្រែន ដែលបានឈានចូលដល់ឆ្នាំទី ៤ ហើយ។

ប្រធានាធិបតីអាមេរិក-រុស្ស៊ជួបសម្ទនាតាមទូរស័ព្ទ ដើម្បីស្វែងរករបកគំហើញសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់នៅអ៊ុយក្រែន
20/05/2025

ទេពកោសល្យវៀតណាមឆ្នាំ ២០២៥៖ ប្រភពដើមនៃផលិតផលបច្ចេកវិទ្យាឈានមុខគេ

(VOVWORLD) - នាថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវីធីបំផុសពានរង្វាន់ទេពកោសល្យវៀតណាមឆ្នាំ ២០២៥ លើវិស័យបច្ចេកវិទ្យាឌីជីថល ដោយប្រធានបទ “រលកបញ្ញាសិប្បនិម្មិត (AI) - ឱកាសនិងបញ្ហាប្រឈម”។

ទេពកោសល្យវៀតណាមឆ្នាំ ២០២៥៖ ប្រភពដើមនៃផលិតផលបច្ចេកវិទ្យាឈានមុខគេ
20/05/2025

អបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធានហូជីមិញនៅក្រៅប្រទេស

(VOVWORLD) - នៅសហព័ន្ធរុស្ស៊ី ពិធីអបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ ថ្ងៃទី ១៩ ឧសភា បានធ្វើឡើងនៅទីក្រុងជាច្រើន ប៉ុន្តែការប្រារព្ធនៅទីក្រុង Ulyanovsk ប្រកបដោយអត្ថន័យពិសេស ព្រោះនេះជាស្រុកកំណើតរបស់លោក Vladimir Ilyich Lenin គ្រូរបស់ប្រធានហូជីមិញ អគ្គមគ្គទេសដឹកនាំបដិវត្តខែតុលា បដិវត្តន៍ដែលបង្ហាញមាគ៌ារំដោះប្រជាជនវៀតណាម។

អបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធានហូជីមិញនៅក្រៅប្រទេស
20/05/2025

ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិកកំពុងប្រព្រឹត្តទៅ

(VOVWORLD) - សម័យប្រជុំចរចាលើកទី ២ នៃកិច្ចព្រមព្រៀងទ្វេភាគីស្តីពីពាណិជ្ជកម្មទៅវិញទៅមករវាងវៀតណាម និងសហរដ្ឋអាមេរិកបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ឧសភា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ គណៈប្រតិភូចរចាវៀតណាមដឹកនាំដោយលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រធានគណៈប្រតិភូចរចាររដ្ឋាភិបាល។

ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិកកំពុងប្រព្រឹត្តទៅ