វៀតណាម-ថៃលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ឧសភា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកស្រី Paetongtarn Shinawatra បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលថៃ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ច ប្រជុំលើកទី៤ នៃគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ។ នាព្រឹកថ្ងៃទី ១៦ ឧសភា នៅ វិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជា អធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra។










