ការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបង្ហាញពីការទទួលខុសត្រូវរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិ
(VOVWORLD) - បន្តកម្មវិធីការងារនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ នារសៀលថ្ងៃទី១៤ ឧសភា នៅទីក្រុងហាណូយ ក្រោមការប្រគល់សិទ្ធិពីនាយករដ្ឋមន្ត្រីរដ្ឋាភិបាល នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានបង្ហាញសេចក្តីព្រាងច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប។










