អាមេរិក និងអ៊ីរ៉ង់ បញ្ចប់ការចរចានុយក្លេអ៊ែរ ជុំទី៤
(VOVWORLD) - កាលពីរសៀលថ្ងៃទី ១១ ឧសភា ការចរចានុយក្លេអ៊ែរជុំទី ៤ រវាងអាមេរិក និងអ៊ីរ៉ង់ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Muscat ប្រទេសអូម៉ង់ បានបញ្ចប់ក្រោយរយៈពេលជាង ៣ ម៉ោង។ ទោះបីជាភាគីទាំងពីរបានសម្តែងសុច្ឆន្ទៈសម្រាប់ការសន្ទនាក៏ដោយ ក៏ការខ្វែងគំនិតគ្នានៅតែមាន។ អ៊ីរ៉ង់បានអះអាងថា សិទ្ធិចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមគឺមិនអាចចរចារបានទេ ខណៈដែលអាមេរិកទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ទាំងស្រុងនូវសកម្មភាពចម្រាញ់និងរុះរើរោងចក្រនុយក្លេអ៊ែរសំខាន់ៗដូចជា Natanz និង Fordow។










