ព័ត៍មាន

09/05/2025

ប្រជាជនរាប់ពាន់នាក់ អុជទៀនបួងសួងសុំសន្តិភាពសម្រាប់ពិភពលោកនៅភ្នំបាដែន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៃមហាពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជាតិ (Vesak ២០២៥) នាយប់ថ្ងៃទី ៨ ឧសភា នៅតំបន់ទេសចរណ៍នៅឧទ្យានជាតិភ្នំបាដែន (Ba Den) ខេត្តតៃនិញ គណៈប្រតិភូបុណ្យវិសាខបូជា ឆ្នាំ ២០២៥ រួមទាំងប្រតិភូជាតិ និងអន្តរជាតិជាង ២.០០០នាក់ និងពុទ្ធសាសនិករាប់ពាន់នាក់ បានចូលរួមក្នុងពិធីអុជធូបបួងសួងសុំសន្តិភាពសម្រាប់ពិភពលោក និងធ្វើពិធីបូជាព្រះសារីរិកធាតុរបស់ព្រះពុទ្ធសក្យមុនី។

ប្រជាជនរាប់ពាន់នាក់ អុជទៀនបួងសួងសុំសន្តិភាពសម្រាប់ពិភពលោកនៅភ្នំបាដែន
09/05/2025

អាស៊ែបៃហ្សង់តែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋអាស៊ែបៃហ្សង់ នាថ្ងៃទី ៨ ឧសភា អគ្គលេខាបក្ស លោក តូ ឡឹម បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ លោក Ali Asadov។

អាស៊ែបៃហ្សង់តែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម
09/05/2025

អគ្គលេខាបក្ស លោកតូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) - នារសៀលថ្ងៃទី ៨ ឧសភា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ឧសភា អគ្គលេខាបក្ស លោក តូ ឡឹមនិងលោកជំទាវភរិយា ង៉ូ ភឿង លី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Heydar Aliyev (អាស៊ែបៃហ្សង់) ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមទិវារំលឹកខួប លើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

អគ្គលេខាបក្ស លោកតូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី
09/05/2025

កាឌីណាល់ Robert Francis Prevost បានក្លាយជាសម្តេចប៉ាបទី ២៦៧ នៃព្រះវិហាររ៉ូម៉ាំងកាតូលិក

(VOVWORLD) - បន្ទាប់ពីដំណើរការអង្គសន្និបាត រយៈពេល ២ ថ្ងៃ រសៀលថ្ងៃទី ៨ ឧសភា (ម៉ោងក្នុងស្រុក) ផ្សែងពណ៌សបានហុយចេញពីដំបូលវិហារ Sistine ដែលជាសញ្ញាថា បុរីវ៉ាទីកង់មានសម្តេចប៉ាបថ្មី។ កាឌីណាលដែលជាប់ឆ្នោតគឺលោក Robert Francis Prevost អាយុ ៦៩ ឆ្នាំដែលយកព្រះនាម ឡេអូ គឺសម្តេចប៉ាប ឡេអូ ទី ១៤ (Leo XIV)។

កាឌីណាល់ Robert Francis Prevost បានក្លាយជាសម្តេចប៉ាបទី ២៦៧ នៃព្រះវិហាររ៉ូម៉ាំងកាតូលិក
08/05/2025

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធំៗនៅ អាស៊ែបៃហ្សង់

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ នាព្រឹកថ្ងៃទី ៨ ឧសភា អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូ ឡឹម បានទទួលជួបថ្នាក់ដឹកនាំសហគ្រាសនិងសាជីវកម្មមួយចំនួនរបស់ អាស៊ែបៃហ្សង់ រួមមាន សារជីវកម្ម AzerGold មូលនិធិប្រេងរ៉ែជាតិអាស៊ែបៃហ្សង់ (SOFAZ) និងក្រុមហ៊ុនប្រេងរ៉ែជាតិ អាស៊ែបៃហ្សង់ (SOCAR)។

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធំៗនៅ អាស៊ែបៃហ្សង់
08/05/2025

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី១៣

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេស ឧត្តមសេនីយឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក John Noh ឧបការីស្តីទីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានអញ្ជើញជាអធិបតីនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - សហរដ្ឋអាមេរិក លើកទី១៣។

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី១៣
08/05/2025

វៀតណាមនិងសិង្ហបុរីបង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅ វេទិកាតំបន់និងអន្តរជាតិ

(VOVWORLD) - ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសម្តែង នូវជំនឿជាក់ថា ជាមួយនឹងបេសកកម្មដែលប្រជាជនសិង្ហបុរីប្រគល់ជូននោះ លោក នាយករដ្ឋមន្ត្រី Lawrence Wong នឹងបន្តដឹកនាំប្រទេសសិង្ហបុរីជំនះពុះពារលើគ្រប់ បញ្ហាប្រឈម បន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងវិបុលភាព។

វៀតណាមនិងសិង្ហបុរីបង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅ វេទិកាតំបន់និងអន្តរជាតិ
08/05/2025

សម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញជាមួយផ្នែកប្រេងឧស្ម័ន វៀតណាម - អាស៊ែបៃហ្សង់

(VOVWORLD) - នាថ្ងៃទី ៨ ឧសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ អាស៊ែបៃហ្សង់ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវ ង៉ោង ហ្វឿងលី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមពិធីសម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញជាមួយផ្នែកប្រេងស្ម័នវៀតណាម - អាស៊ែបៃហ្សង់ នៅសាកលវិទ្យាល័យប្រេងឧស្ម័ននិងឧស្សាហកម្មជាតិអាស៊ែបៃហ្សង់ នៅរដ្ឋធានី Baku។

សម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញជាមួយផ្នែកប្រេងឧស្ម័ន វៀតណាម - អាស៊ែបៃហ្សង់
08/05/2025

អង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម

(VOVWORLD) - នៅថ្ងៃទី ៦ ខែឧសភា នៅកងពេទ្យកម្រិត ២ លេខ ៦ ក្នុងប្រទេសស៊ូដង់ខាងត្បូង បានប្រព្រឹត្តទៅពិធីប្រគល់មេដាយដើម្បីបុព្វហេតុរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ បុគ្គលិកពេទ្យ អ្នកបច្ចេកទេស បុគ្គលិកភស្តុភារ និងមេបញ្ជាការកងពេទ្យកម្រិត២លេខ៦ ចំនួន៦៣នាក់ ទទួលបានមេដាយ។

អង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម
08/05/2025

កងទ័ពវៀតណាមចូលរួមការហាត់សមសរុបនៃពិធី​ព្យុហយាត្រានៅទីលានក្រហម សហព័ន្ធរុស្ស៊ី

(VOVWORLD) - នារសៀលថ្ងៃទី ៧ ឧសភា ឧត្តមសេនីយ៍ទោ Nguyen Quang Ngoc អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់នាយទាហាន និងយុទ្ធជនវៀតណាមដែលចូលរួមពិធីព្យុហយាត្រានៅទីលានក្រហម ទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ដើម្បីអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះលើហ្វាស៊ីសនិយម (១៩៤៥ - ២០២៥)។

កងទ័ពវៀតណាមចូលរួមការហាត់សមសរុបនៃពិធី​ព្យុហយាត្រានៅទីលានក្រហម សហព័ន្ធរុស្ស៊ី